|
សន្និសីទរួមមតិលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ |
VOV-ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បន្តទទួលបានការរួម
មតិរបស់ប្រជាជនគ្រប់ស្រទាប់។ នាព្រឹកថ្ងៃទី២៦កុម្ភៈនៅទីក្រុងហូជីមិញគណៈ
កម្មាធិការរណសិរ្សមាតុភូមិទីក្រុងបានរៀបចំសន្និសីទរួមមតិលើពង្រាងធ្វើ
វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ នៅសន្និសីទបណ្ដាដំណាងបានស្នើត្រូវ
មានច្បាប់អំពីឃ្លាំមើលនិងបង្ហាញទស្សនៈសង្គមរបស់រណសិរ្សមាតុភូមិដើម្បី
បណ្ដាសមាជិករណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់អាចឃ្លាំមើលសកម្មភាពរបស់
ស្ថាប័នរដ្ឋស្ថាប័នប្រជាជនជ្រើសរើស។ ដំណាងមួយចំនួនក៏ចូលរួមមតិអំពីរាល់
បញ្ហាទាក់ទិនដល់សេដ្ឋកិច្ចនិងដីធ្លីក្នុងរដ្ឋធម្មនុញ្ញ។ លោក Huynh Van Minh
ប្រធានសមាគមអង្គភាពអាជីវកម្មទីក្រុងហូជីមិញបានលើកមតិថា៖
“មាត្រាទី៥៨ស្ដីពីដីធ្លីលើកនេះពង្រាងរដ្ឋធម្មនុញ្ញបានផ្តោតយ៉ាងច្បាស់
ទៅលើសិទ្ធិទ្រពសម្បត្តិកម្មសិទ្ធិដីធ្លីជាសិទ្ធិទ្រពសម្បត្តិត្រូវបានច្បាប់ការពារ។
នេះជាចំណុចថ្មីប៉ុន្តែត្រូវធ្វើឲ្យច្បាស់ជាងពីព្រោះដីធ្លីនាបច្ចុប្បន្នមានសិទ្ធិចំនួន
៣គឺ សិទ្ធិប្រើប្រាស់ កម្មសិទ្ធិនិងសិទ្ធិទ្រពសម្បត្តិ។”
នៅ Ba Ria-Vung Tau អង្គការសាសនាជាច្រើនបន្តផ្ញើមតិរួមចំណែកទៅក្នុង
ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ផងដែរ៕