បណ្តាជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី

បណ្តាជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី  - ảnh 1
ប្រធានាធិបតីហ្វីលីពិនBenigno S.Aquino
(រូបថតៈ Internet)

(VOVworld)-ក្នុងសេចក្តីប្រកាសសាព័ត៌មានដោយឯកសារជាលាយល័ក្ខអក្សរ ក្រោយសន្និសីទកំពូលអាស៊ីបូព៌ា (EAS)ទើបនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ
(កម្ពុជា) ប្រធានាធិបតីហ្វីលីពិន Benigno S.Aquino បានអំពាវនាវភាគីទាក់ទិន
នានា គោរពតំបន់សេដ្ឋកិច្ចពិសេសនិងខ្ពង់រាបបាតសមុទ្រនៃបណ្តាប្រទេស។
លោក ក៏សង្កត់ធ្ងន់ថា ប្រកានេះដែលបានអះអាងគឺស្របនឹងបណ្តាមាត្រាក្នុង
សន្ធិសញ្ញា អ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ខណៈពេល
នោះ ថ្លែងមតិ ជាមួយសាព័ត៌មានម៉ាឡេស៊ី បន្ទាប់ពីចូលរួមសន្និសិទ្ធកំពូល
អាស៊ានលើកទី២១និងបណ្តាសន្និសីទទាក់ទិននានានៅភ្នំពេញ នាយករដ្ឋមន្ត្រី
ម៉ាឡេស៊ី Najib Tun Razak នាថ្ងៃទី២០វិច្ឆិកា បានចាត់ទុកថា បញ្ហាជំលោះលើ
សមុទ្រខាងកើតជាបញ្ហា១ក្នុងចំណោមបញ្ហាស្មុគស្មាញនិងត្រូវមានពេលវេលា
ដើម្បីដោះស្រាយ ទន្ទឹមនឹងនោះ​ លោកអះអាងថា ប្រទេសទាំងឡាយសុទ្ធតែ
មានគោលបំណង សន្តិភាព ស្ថិរភាព​និងភាពសម្បូរុងរឿងក្នុងតំបន់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ