បន្តកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឡាវ។

បន្តកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឡាវ។ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានរួមជាមួយនាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong ធ្វើសហអធិបតីសន្និសីទពន្លឿនវិនិយោគទៅក្នុងបណ្ដាខេត្តភាគខាងជើងឡាវ។


        VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យ​
ប្រជាមានិត​ឡាវ នាថ្ងៃទី១៣មិនា នៅខេត្ត Xiengkhuang នាយករដ្ឋមន្ត្រី​វៀត​ណាម​​
លោក Nguyen Tan Dung បានរួមជាមួយនាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong ធ្វើសហអធិបតីសន្និសីទពន្លឿនវិនិយោគទៅក្នុងបណ្ដាខេត្តភាគ​ខាងជើងឡាវ។
នៅសន្និសីទ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពចាត់ទុកថា​ត្រូវ​បន្ត​កសាង
យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឡាវ​ដំណាក់កាល​១០ឆ្នាំក្នុង
នោះកំណត់ច្បាស់កំរិតវិស័យអាទិភាពនិងគំរោងការ​ជាក់​ស្ដែង។ តាម​
នាយករដ្ឋមន្ត្រីទាំងពីររូបថា ការផ្ដល់អាទិភាពវិនិយោគចូល​ដំបន់​ភាគ​ខាង​ជើង
ឡាវគឺ​ចាំបាច់ក្នុងនោះប្រមូលផ្ដុំវិនិយោគឲ្យខេត្តចំនួន២គឺ Xiengkhuang និង Hua
Phan។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​ឯកភាព​ជាមួយ​សំណើរបើកខ្សែផ្លូវតភ្ជាប់ខេត្ត Xiengkhuang (ឡាវ) ជា​មួយ​ខេត្ត Thanh Hoa
(វៀតណាម)៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ