បន្តរៀបចំជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមឲ្យត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព

(VOVWORLD) - ក្នុងរយៈពេល២ ថ្ងៃ (ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅបារាំង សហការជាមួយ ស្ថាប័ន បេសកម្ម វៀតណាមប្រចាំនៅអឺរ៉ុបនិងអាហ្រ្វិករួមទាំងអាជ្ញាធរមានសមត្ថកិច្ចក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមនិង ស្ថាប័នបារាំងដែលពាក់ព័ន្ធនានាបានរៀបចំជើងហោះហើរ ដើម្បីបញ្ជូន ពលរដ្ឋវៀតណាមចំនួន ២៨០ នាក់មកពីប្រទេស២៤ នៅអឺរ៉ុបនិងអាហ្វ្រិកត្រឡប់មកស្រុក កំណើតវិញ។
បន្តរៀបចំជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមឲ្យត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព - ảnh 1 បញ្ជូនពលរដ្ឋវៀតណាមឲ្យត្រឡប់ទៅស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នាថ្ងៃទី ១ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសម្របសម្រួលជាមួយអាជ្ញាធរកូរ៉េខាងត្បូងដើម្បីជួយបញ្ជូនពលរដ្ឋវៀតណាមចំនួន ២៣០ នាក់មកពីប្រទេសកូរ៉េខាងត្បូងត្រឡប់មកកាន់ស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។

អ្នកដំណើរនៅ លើជើងហោះហើររួមមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺប្រចាំកាយ សិស្សានុសិស្ស បានបញ្ចប់វគ្គសិក្សា ដែលជួបការលំបាកក្នុងការស្នាក់ អ្នកធ្វើដំណើរកំសាន្តទេសចរណ៍ អ្នកទៅបំពេញការងារក្នុងរយៈពេលខ្លី ពលករមានទិដ្ឋាការ និងកិច្ចសន្យាការងារផុតកំណត់ រួមជាមួយនឹងករណីលំបាកពិសេសផ្សេងៗទៀត។ ភ្លាមៗបន្ទាប់ ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋាននៅប្រទេសវៀតណាម ក្រុមអាកាសយានិក និងអ្នកដំណើរ ទាំងនេះត្រូវបានពិនិត្យសុខភាព និងធ្វើ ចត្តាឡីស័កយ៉ាងម៉ឹងម៉ាត់ស្របតាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ