បន្តរបៀបវារៈសម័យប្រជុំទី៤៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

VOVWORLD_បន្តរបៀបវារៈសម័យប្រជុំទី៤៣នាព្រឹកថ្ងៃទី១១ធ្នូគណៈកម្មាធិការ
អចិន្ត្រៃរដ្ឋសភាវៀតណាមបានផ្ដល់យោបល់លើពង្រាងសេចក្តីសំរេចចិត្តផ្សព្វ
ផ្សាយបទបញ្ញត្តិធ្វើការរបស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា និងការចរចារ ផ្លាស់
ប្ដូរកំណត់ទូតស្ដីពីការផ្ដល់ទិដ្ឋាការរវាងវៀតណាមនិងអាមេរិក។

          ដោយសំលេងគាំទ្រ១០០% គណៈកម្មាធិការបានអនុម័តលើសេចក្តីសំរេច
ចិត្តផ្សព្វផ្សាយបទបញ្ញត្តិធ្វើការរបស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា។ នាព្រឹកថ្ងៃ
ទី១១ធ្នូ អង្គប្រជុំបានផ្ដល់មតិលើការចរចារផ្លាស់ប្ដូរកំណត់ទូតព្រមព្រៀងស្ដីពីការ
ផ្ដល់ទិដ្ឋាការរវាងវៀតណាមនឹងអាមេរិក។ ការព្រមព្រៀងនេះនឹងមានសុពលភាព
ក្រោយរយៈពេល៣០ថ្ងៃគិតតាំងពីពេលភាគីវៀតណាមទទួលបានកំណត់ទូត
បញ្ជាក់យល់ព្រមពីភាគីអាមេរិកមក។ 

          នាពេលរសៀលថ្ងៃដដែល មុននឹងដំណើរការសម័យប្រជុំបិតបញ្ចប់ គណៈ
កម្មាធិការអចិន្ត្រៃរដ្ឋសភាបានវាយតំលៃលទ្ធផលនៃសម័យប្រជុំទី១០រដ្ឋសភានីតិ
កាលទី១៣ ព្រមទាំងផ្ដល់យោបល់ជាជំហានដំបូងលើការរៀបចំឲ្យសម័យប្រជុំ
លើកទី១១រដ្ឋសភានីតិកាលទី១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ