បន្តសកម្មភាពរបស់កិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣
VOV -  
(VOV) /  
|
កិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣
(រូបថតៈ Internet) |
(VOVWorld)_បញ្ហាធំៗចំនួន៤ក្នុងពង្រាងច្បាប់ទុកបំរុងជាតិគឺគោលដៅទុកបំរុង
ជាតិកំរិតទុកបំរុងជាតិសរុប តារាងទំនិញទុកបំរុងជាតិនិងថវិការរដ្ឋសំរាប់ទុកបំរុង
ជាតិត្រូវបានបណ្ដាសមាជិកសភាប្រមូលផ្ដុំពិភាគ្សានៅសាលប្រជុំនារសៀលថ្ងៃទី
២៤តុលា។ ច្បាប់ទុកបំរុងជាតិនឹងបានដាក់ជូនរដ្ឋសភាពិនិត្យអនុម័តនៅសម័យ
ប្រជុំរដ្ឋសភាលើកនេះ។ អំពីកំរិតទុកបំរុងជាតិសរុប លោក Nguyen Van Tuyet
សមាជិកសភាមណ្ឌល Ba Ria-Vung Tau បានលើកមតិថា៖
“ខ្ញុំយល់ព្រមជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលបាន
ទទួលយកមតិរបស់សមាជិកសភាគឺលប់ចោលការកំណត់ការទុកបំរុង
ជាតិសរុបនឹងបង្កើនជាប្រចាំឆ្នាំ។ តាមពង្រាងថ្មី ការកំណត់គឺបរិមាណ
ទុកបំរុងជាតិសរុបត្រូវបានធានាអនុវត្តគោលដៅទុកបំរុងជាតិនិងរដ្ឋាភិ
បាលដាក់ជូនរដ្ឋសភាដើម្បីសំរេចចិត្តលើកំរិតបែងចែកថវិការរដ្ឋសំរាប់
ទុកបំរុងជាតិប្រចាំឆ្នាំ។ ខ្ញុំឃើញថាការកំណត់នេះសមស្របនិងធានា
ចរិតលក្ខណអនុវត្ត។”
|
រដ្ឋសភាពិភាគ្សាអំពីច្បាប់ទុកបំរុងជាតិនិងសេដ្ឋកិច្ចសង្គម។ |
មុននោះនាព្រឹកថ្ងៃទី២៤តុលា សមាជិកសភាវៀតណាមបានពិភាគ្សាអំពី
ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ២០១២ផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ច-សង្គម ឆ្នាំ ២០១៣ ជាខ្លឹមសារស្នូលចំនួន២ ដែលត្រូវបានសមាជិក សភានានា ពិភាក្សាតាមក្រុម នាព្រឹកថ្ងៃទី ២៤ តុលា។ ក្នុងរយះពេលកន្លងទៅ
ទោះបីជាជួបការលំបាកសាកល្បងជាច្រើនក្ដី ប៉ុន្តែការងារដឹកនាំ បញ្ជាណែនាំ អនុវត្តរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ២០១២បានក្ដាប់ជាប់គោល
ដៅ ភារកិច្ចដែលបានដាក់ចេញ ក្នុងរាល់សេចក្ដីសម្រេចចិត្តរបស់បក្ស និងរដ្ឋ
សភា។ បណ្ដាចំណុខភ្លឺ អំពីសេដ្ឋកិច្ច សង្គមក្នុងឆ្នាំ២០១២នេះគឺ ៖ស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ច សុខុមាលភាពសង្គមត្រូវបានធានា នយោបាយស្ថិរភាព។ ចំពោះឆ្នាំ
២០១៣ រដ្ឋាភិបាលបានស្នើរដ្ឋសភាពិនិត្យមើល កំណត់គោលដៅទូទៅគឺ៖
បង្កើនស្ថិរភាពម៉ក្រូសេដ្ឋកិច្ច រាំងស្កាត់អតិផរណា កំណើនសេដ្ឋកិច្ចខ្ពស់ជាង
ឆ្នាំ២០១២ លើកំពស់ប្រសិទ្ធភាពកិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរ
ជាតិ បង្កើនការការពារប្រទេស សន្តិសុខ និងស្ថិរភាពនយោបាយ សង្គម។
ស្ដីអំពីបញ្ហានេះ លោក Vu Viet Ngoan សមាជិកសភា មណ្ឌល Khanh Hoa (ភាគកណ្ដាលវៀតណាម) បានផ្តល់មតិថា៖
“ ក្រៅពីដំណោះស្រាយចំនួន៩ របស់រដ្ឋាភិបាល ក៏ដូចជាដំណោះស្រាយចំនួន ៨ របស់គណះកម្មាធិការសេដ្ឋកិច្ចរដ្ឋដែលបានលើកឡើង
ខ្ញុំសូមស្នើជំរុញការលើកទឹកចិត្តទិញទំនិញ។ ប្រសិនបើ មិនជំរុញបែបនេះ
ទេ គឺទំនិញសេសសល់ក្នុងឃ្លាំងមិនអាចចែកចាយបានឡើយ។ ទីពីរគឺ
ត្រូវប្តេជ្ញាចិត្ត ខំប្រឹងប្រែងជាងទៀតក្នុងការរៀបចំរចនាសម្ព័ន្ធធនាគារ
ឡើងវិញ តភ្ជាប់ជាមួយការដោះស្រាយបំណុលអាក្រក់ផងដែរ៕”
VOV
-VOV