|
រដ្ឋសភាបានពិភាគ្សាអំពីច្បាប់មេធាវីច្បាប់អគ្គិសនី |
VOV-ផែនការអភិវឌ្ឍន៍អគ្គិសនីនិងតំលៃលក់អគ្គិសនីរួមជាមួយចំណាយនានាជាបញ្ហាសំខាន់ចំនួន២ដែលត្រូវបានសមាជិកសភាប្រមូលផ្តុំពិភាគ្សានា
រសៀលថ្ងៃទី២៣តុលា។ លោក Huynh Van Tinh សមាជិកសភាមណ្ឌល Tien
Giang បានលើកមតិថា៖
“អំពីផែនការអភិវឌ្ឍន៍អគ្គិសនី យើងខ្ញុំចាត់ទុកថាផែនការអភិវឌ្ឍន៍អគ្គិសនីគឺជាផែនការជំនាញតាមផ្នែក។ ដើម្បីសម្របទៅនឹងលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងធានាលទ្ធភាពអនុវត្តនោះការអនុវត្តផែនការអគ្គិសនីត្រឹមតែរួមមាន
ផែនការអភិវឌ្ឍន៍អគ្គិសនីជាតិផែនការអភិវឌ្ឍន៍អគ្គិសនីថ្នាក់ខេត្ត។ ខ្ញុំឯកភាព
ខ្ពស់ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគឺផែនការអភិវឌ្ឍន៍អគ្គិសនីគឺ
១០ឆ្នាំនិងមានទិសដៅរយៈពេល១០ឆ្នាំជាបន្តគឺសម្របទៅនឹងផែនការមេអំពី
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិនិងដំបន់។”
នាព្រឹកថ្ងៃដ៏ដែលរដ្ឋសភាបានពិភាគ្សាអំពីពង្រាងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់មេធាវីជាមួយការកំណត់នានាសំដៅបង្កើន
គុណភាពមេធាវីក៏ដូចជាបង្កើនរយៈពេលកំណត់បណ្ដុះបណ្ដាលមុខរបរមេធាវី។
លោក Bui Manh Hung សមាជិកសភាមណ្ឌល Binh Phuoc បានគាំទ្រការអនុញ្ញាត
ឲ្យមន្ត្រីរដ្ឋការដែលកំពុងចូលរួមបង្រៀននៅបណ្ដាមហាវិទ្យាល័យច្បាប់ត្រូវបាន
ធ្វើរបរមេធាវី៖
“បណ្ដាគ្រូបង្រៀននៅមហាវិទ្យាល័យច្បាប់គឺអ្នកពូកែណាស់ ប្រសិនបើមិនអនុញ្ញត្តិអោយគេអនុវត្តមុខរបរមេធាវីគឺខ្ជះខ្ជាយណាស់។ ម្យ៉ាងទៀត ការរារាំង
នេះគឺជាកំហិតនិងមិនបង្កលក្ខណះដើម្បីតភ្ជាប់ទ្រឹស្ដីជាមួយស្ថានភាពជាក់ស្ដែង
ក្នុងការងារបង្រៀននៅមហាវិទ្យាល័យច្បាប់ផ្សេងៗ និងក៏ជះឥទ្ធិពលផ្ទាល់ដល់
ការងារបណ្ដុះបណ្ដាលមេធាវីទៀតផង។”
មុននោះ រដ្ឋសភាក៏បានស្ដាប់ ការអធិប្បាយអំពី ពង្រាងសេចក្ដីសម្រេចចិត្តអំពីការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកានដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនជ្រើសរើសឬអនុម័តផងដែរ៕