បំផុសយុទ្ធនាការ “ការ​បោះជំហានមេត្តាធម៌​រាប់លា​ន”​ នៅខេត្ត Long An

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមេសា នៅទីក្រុង Tan An ខេត្ត Long An បានប្រព្រឹត្តទៅពិធីបំផុសយុទ្ធនាការ “ការបោះជំហានមេត្តាធម៌រាប់លាន”។ 

នេះគឺជាយុទ្ធនាការក្នុងក្របខ័ណ្ឌនៃជួរសកម្មភាព "ដំណើរមនុស្សធម៌ - ផ្តល់ក្តីស្រលាញ់" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ ដល់ថ្ងៃទី ២១ ខែមេសា សំដៅឆ្ពោះទៅខួបលើកទី ៧០ នៃទិវាជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ឆ្នាំ ២០២៤) និងខួប ៧០ ឆ្នាំនៃទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤) ដែលរៀបចំឡើងដោយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម និងសហភាពយុវជនវៀតណាមសម្របសម្រួលជាមួយ vRace និង FPT Online ដើម្បីរៀបចំនៅលើវេទិកា web/mobile/app របស់ vRace។

បំផុសយុទ្ធនាការ “ការ​បោះជំហានមេត្តាធម៌​រាប់លា​ន”​ នៅខេត្ត Long An - ảnh 1កម្មាភិបាល និងសមាជិកកាកបាទក្រហមខេត្ត Long An បានចូលរួមដង្ហែរក្បួន ជួយជ្រោមជ្រេង យុទ្ធនាការ "ការបោះជំហានមេត្តាធម៌រាប់លាន"។ រូបថត៖ TTXVN

ថ្លែងមតិក្នុងពិធីនេះ លោក Hoang Van Sinh ប្រធានសមាគមកាកបាទក្រហមខេត្ត Long An បានសង្កត់ធ្ងន់ថា យុទ្ធនាការ “ការបោះជំហានមេត្តាធម៌រាប់លាន” លើកទឹកចិត្តស្មារតីហាត់ពត់លត់ដំសុខភាព ផ្សព្វផ្សាយស្មារតីសាមគ្គីគ្នា របៀបរស់នៅវិជ្ជមាន ការចែករំលែកនិងជំរុញសកម្មភាពមេត្តាធម៌នៅក្នុងសហគមន៍។ យុទ្ធនាការនេះ បានចាប់ផ្តើមពីថ្ងៃទី ២៥ ខែកុម្ភៈដល់ថ្ងៃទី ២១ ខែមេសា ដោយមានគោលដៅកៀងគរធនធានដើម្បីសាងសង់ផ្ទះបាយចំនួន ៧ សម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប ; ជួយឧបត្ថម្ភជីវភាពរស់នៅរបស់គ្រួសារក្រីក្រចំនួន ៧០គ្រួ; រៀបចំផ្សារណាត់មនុស្សធម៌ ដើម្បីផ្គត់ផ្គង់របស់របរចំបាច់ដល់គ្រួសារដែលជួបការលំបាកចំនួន ៧០០ គ្រួ; រៀបចំការពិគ្រោះយោបល់និងគាំទ្រអាហារូបត្ថម្ភដល់កុមារក្រីក្រចំនួន ៧.០០០នាក់; រៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនប្រជាជនចំនួន ៧០០០នាក់ ដែលជួបការលំបាកក្នុងខេត្ត Thai Nguyen, Son La និង Dien Bien។

នៅទីក្រុង Long An ពិធីនេះបានទាក់ទាញកម្មាភិបាល អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជិត៧០០នាក់; សមាជិកសម្ព័ន្ធយុវជននិងសិស្សវិទ្យាល័យនានាក្នុងខេត្តចូលរួមជួយជ្រោមជ្រេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ