បំផុសសប្ដាហ៍ជួយជ្រោមជ្រែងការសិក្សារៀនសូត្រអស់មួយជីវិតថ្នាក់ជាតិ ឆ្នាំ ២០១៧

(VOVWORLD) -នាថ្ងៃទី ២ តុលា នៅខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)  បានប្រព្រឹត្តិទៅពិធីបំផុសសប្ដាហ៍ជួយជ្រោមជ្រែងការសិក្សារៀនសូត្រអស់មួយជីវិតថ្នាក់ជាតិ ឆ្នាំ ២០១៧ ជាមួយប្រធានបទ "សិក្សារៀនសូត្រដើម្បីកែលម្អឬទ្ធានុភាព អភិវឌ្ឍន៍ខ្លួនឯង" ។
បំផុសសប្ដាហ៍ជួយជ្រោមជ្រែងការសិក្សារៀនសូត្រអស់មួយជីវិតថ្នាក់ជាតិ ឆ្នាំ ២០១៧ - ảnh 1បំផុសសប្ដាហ៍ជួយជ្រោមជ្រែងការសិក្សារៀនសូត្រអស់មួយជីវិតថ្នាក់ជាតិ ឆ្នាំ ២០១៧ 

នាថ្ងៃទី ២ តុលា នៅខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)  បានប្រព្រឹត្តិទៅពិធីបំផុសសប្ដាហ៍ជួយជ្រោមជ្រែងការសិក្សារៀនសូត្រអស់មួយជីវិតថ្នាក់ជាតិ ឆ្នាំ ២០១៧ ជាមួយប្រធានបទ "សិក្សារៀនសូត្រដើម្បីកែលម្អឬទ្ធានុភាព អភិវឌ្ឍន៍ខ្លួនឯង" ។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម លោក Phung Xuan Nha បានអំពាវនាវឲ្យផ្នែកអប់រំ និងបណ្ដុះបណ្ដាលទាំងមូលប្រឡងប្រណាំងបង្រៀនល្អ សិក្សារៀនសូត្រល្អ បង្កើនវិន័យ និងប្រជាធិបតេយ្យក្នុងសាលារៀន នាឆ្នាំសិក្សា ២០១៧ - ២០១៨ នោះ ។ព្រមទាំងលើកកំពស់គុណភាពអប់រំនៅគ្រប់កម្រិតសិក្សា និងសមត្ថភាពបណ្តុះបណ្តាល យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ចរិយាសម្បត្តិ សមត្ថភាពសិក្ខាកាម និងផ្តោតសំខាន់ទៅលើការអប់រំសីលធម៌ របៀបរស់នៅ និងមនសិការគោរពច្បាប់សម្រាប់សិស្សានុសិស្ស និងនិស្សិត។

       នេះគឺជាឆ្នាំទី ៥ ហើយ ដែលផ្នែកអប់រំ និងបណ្ដុះបណ្ដាលបានរៀបចំបំផុសសប្ដាហ៍ជួយជ្រោមជ្រែងការសិក្សារៀនសូត្រអស់មួយជីវិត។ សប្ដាហ៍ជួយជ្រោមជ្រែងការសិក្សារៀនសូត្រអស់មួយជីវិតឆ្នាំ ២០១៧ បានប្រព្រឹត្តិទៅនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ២ ដល់ដំណាច់ថ្ងៃទី ៨ តុលា ឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ