ប្រកាសកិច្ចព្រមព្រៀង CPTPP ទាំងស្រុង

(VOVWORLD) -នាថ្ងៃទី ២១ កុម្ភៈ កិច្ចព្រមព្រៀងដៃគូជឿនលឿន និងលើគ្រប់ជ្រុងជ្រោយឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) ទាំងស្រុងត្រូវបានប្រកាស ហើយជាការគូសសញ្ញាសរឲ្យឃើញថាខឿនសេដ្ឋកិច្ចជាសមាជិកទាំង ១១ បានត្រៀមខ្លួនជាផ្លូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនាដើមខែក្រោយ។ 
ប្រកាសកិច្ចព្រមព្រៀង CPTPP ទាំងស្រុង - ảnh 1ប្រកាសកិច្ចព្រមព្រៀង CPTPP ទាំងស្រុង 

តាម Reuters ថា មាន លក្ខខណ្ឌជាង ២០ ត្រូវពន្យាពេលជាបណ្ដោះអាសន្ន ឬប្ដូរថ្មីក្នុង CPTPP បើប្រៀបនឹង កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) បន្ទាប់ពីពេលអាមេរិកចាកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំទៅមិញ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា លោក François-Philippe Champagne បានអបអរសាទរចំពោះការ ប្រកាសកិច្ចព្រមព្រៀង CPTPP ទាំងស្រុងនេះ។ តាមលោក Champagne ថា CPTPP នឹងបង្កើនការជួយឧបត្ថម្ភសម្រាប់វណ្ណៈមូលធនដោយទាក់ទាញកញ្ចប់វិនិយោគបង្កើតការងារធ្វើ និងបើកទូលាយឱកាសនាំចេញសម្រាប់សហគ្រាសកាណាដាទៅកាន់ទីផ្សាដែលមានទ្រង់ទ្រាយធំៗនិងកំពុងអភិវឌ្ឍន៍។ រដ្ឋមន្ត្រីពាណិជ្ជកម្ម នូវែលសេឡង់លោក David Parker បានឲ្យដឹងថា CPTPP កាន់តែមានសារៈសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងបរិបទកំពុងមានការប្រឆាំងជំទាស់ចំពោះការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីពាណិជ្ជកម្ម អូស្ត្រាលី លោក Steven Ciobo បានវាយតម្លៃថា CPTPP នឹងជួយបង្កើតបន្ថែមការងារធ្វើនៅអូស្រាលីលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ