ប្រគល់ទឹកប្រាក់ជិត៥៥ពាន់លានដុងជូនក្រសួងការពារប្រទេសសម្រាប់បម្រើការងារ បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នាថ្ងៃទី២៤ ខែឧសភា នៅទីក្រុងហាណូយ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមលោក Do Van Chien បានប្រគល់ទឹកប្រាក់ជាង ៥៤,៥ពាន់លានដុងពីមូលពិធិជួយឧបត្ថម្ភការងារបង្ការប្រឆាំងជម្ងឺកូវីដ ១៩ ជូនក្រសួង ការពារប្រទេស។

ប្រគល់ទឹកប្រាក់ជិត៥៥ពាន់លានដុងជូនក្រសួងការពារប្រទេសសម្រាប់បម្រើការងារ បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ - ảnh 1លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមលោក Do Van Chien ប្រគល់ជំនួយជាទឹកប្រាក់ជូនលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស។ (រូបថត៖ VGP)
នាថ្ងៃទី២៤ ខែឧសភា នៅទីក្រុងហាណូយ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមលោក Do Van Chien បានប្រគល់ទឹកប្រាក់ជាង ៥៤,៥ពាន់លានដុងពីមូលពិធិជួយឧបត្ថម្ភការងារបង្ការប្រឆាំងជម្ងឺកូវីដ ១៩ ជូនក្រសួង ការពារប្រទេស។
ដោយកត់សម្គាល់រាល់ការរួមវិភាគទានដ៏ធំធេងរបស់កងទ័ព លោក Do Van Chien បានសង្កត់ធ្ងន់ថា ដោយមានស្មារតី “ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចប្រយុទ្ធ ប្រឆាំងនងខ្មាំងសត្រូវ” នោះ កងទ័ពបានខិតខំប្រឹងប្រែងអនុវត្តន៍ភារកិច្ចនៅលើខ្សែ ត្រៀមជួរមុខ នៅតាមខ្សែព្រំដែន ក៏ដូចជានៅមណ្ឌលធ្វើចត្តាឡីស័ក ជាដើម។ លោកDo Van Chien មានគោលបំណងថា គណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារ ប្រទេស នឹងបន្តលើកទឹកចិត្ត ដឹកនាំកម្មាភិបាល យុទ្ធជនទាំងមូលឲ្យពង្រីកជា អតិបរមានូវស្មារតីបំពេញភារកិច្ច ក្នុងតួនាទីជាកម្លាំងឈានមុខគេក្នុងការប្រយុទ្ធ ប្រឆាំងនឹងរោគរាតត្បាត ចូលរួមចំណែកជាមួយបក្សទាំងមូល ប្រជាជនទាំងមូលជំនះ ពុះពារលើការលំបាកឧបសគ្គដែលបង្កឡើងដោយជម្ងឺរាតត្បាត កូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ