|
ប្រគល់វិញ្ញាប័នបត្រទទួលស្គាល់អភិរក្សអាគារ Ta Vu-អតីតរាជវាំង Hue។ (phunuonline) |
VOV-នារសៀលថ្ងៃទី១៧កក្កដា មជ្ឈមណ្ឌលអភិរក្សមណ្ឌលកេរ៌្តដំណែល
អតីតរាជវាំង Hue និងក្រុមគំរោងការអភិរក្សស្ដាបណ្ដុះបណ្ដាលសហព័ន្ធអាល្លឺម៉ង់
បានរៀបចំពិធីសម្ភោធន៍ដាក់ឲ្យប្រើប្រាស់សំណង់ស្ដារតុបតែងគ្រឿងសង្ហារឹម
អាគ៌ា Ta Vu-អតីតបរមរាជវាំង Hue ក្រោយរយៈពេល១ឆ្នាំបានជួសជុលឡើងវិញ។
គំរោងការនេះដោយក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ផ្ដល់ជំនួយក្នុងចំណាយ
សរុបជាង៤ពាន់លានដុង។ Ta Vu ជាសំណង់សំខាន់ភាគខាងឆ្វេងរបស់ប្រព័ន្ធវិមាន
Can Chanh ក្នុងមណ្ឌល Tu Cam Thanh។ ក្រោយរយៈពេល១ឆ្នាំជួសជុលកែលំអរនោះ
ក្រុមអ្នកជំនាញការរបស់អាល្លឺម៉ង់ដោយលោកស្រី Andreas ទទួលបន្ទុកនិងអ្នក
ជំនាញការវៀតណាមដំណើរការស្ដារឡើងវិញក្បូរក្បាច់រចនា។ លោក Phan Thanh
Hai នាយកមជ្ឈមណ្ឌលអភិរក្សមណ្ឌលកេរ៌្តដំណែលអតីតបរមរាជវាំង Hue បានឲ្យ
ដឹងថា៖
“នៅអាគារ Ta Vu យើងឃើញការរួមផ្សំដ៏សមស្របរវាងលោកខាងកើតនិង
លោកខាងលិចដោយបង្ហាញតាមរយៈស្ថាបត្យកម្មនិងការតុបតែងសោភ័ណ្ឌវិជ្ជា។
យើងខ្ញុំបានសហការជាមួយក្រុមអ្នកជំនាញការសហព័ន្ធអាល្លឺម៉ង់ស្ដារជុសជុល
ដោយសុក្រិដ្ឋគ្រឿងសង្ហារឹមរបស់សំណង់៕”