ប្រជាជនចាមនៅខេត្ត An Giang ទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី Roya Haji

(VOVWORLD) -ពិធីបុណ្យ Roya Haji របស់ប្រជាជនចាមនៅខេត្ត An Giang បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែសីហា តាមប្រតិទិនសកល។
ប្រជាជនចាមនៅខេត្ត An Giang ទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី Roya Haji - ảnh 1 ជនជាតិចាមធ្វើពិធីសាសនានៅវិហារមូបារ៉ាក់ (រូបថត៖ VNA)

នាប៉ុន្មានថ្ងៃនេះ ប្រជាជនចាមដែលកាន់សាសនាឥស្លាម ជាង ១៧ ពាន់នាក់នៅខេត្ត An Giang បានទទួលអំណរទិវា Roya Haji ឬហៅថាបុណ្យចូលឆ្នាំថ្មី Roya Haji - ជាឈ្មោះដែលប្រជាជនចាមនៅខេត្ត An Giang បានហៅ។ នេះគឺជាពិធីបុណ្យ ១ ក្នុងចំណោមពិធីបុណ្យដ៏សំខាន់បំផុតទាំង ២ របស់អ្នកកាន់សាសនាឥស្លាមនៅខេត្ត An Giang ហើយមានអត្ថន័យដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណី។

លោក Haji Jacky ប្រធានគណកម្មការតំណាងនៃសមាគមន៍ឥស្លាមនៅខេត្ត An Giang បានឲ្យដឹងថា ពិធីបុណ្យ Roya Haji របស់ប្រជាជនចាមនៅខេត្ត An Giang បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែសីហា តាមប្រតិទិនសកល។

តាមលោក Haji Jacky ថា នេះគឺជាឆ្នាំដំបូងហើយ ដែលខេត្ត  An Giang បានរៀបចំពិធីជួបសំណេះសំណាលជាមួយអ្នកមុខអ្នកការ អ្នកមានកិត្យានុភាពនិងបញ្ញវន្តឆ្នើមនៃសមាគមន៍ជនជាតិចាមនៅខេត្ត An Giang ព្រមទាំងអញ្ជើញចុះសាកសួរសុខទុក្ខ និងជូនអំណោយដល់ក្រុមគ្រួសារជនជាតិចាមក្រីក្រ។ ប្រការនេះបានបង្ហាញនូវការយកចិត្តទុកដាក់របសបក្ស រដ្ឋ និងថ្នាក់ដឹកនាំខេត្ត An Giang គ្រប់ជាន់ថ្នាក់ចំពោះជនរួមជាតិនិយាយរួម និងជនរួមជាតិចាមនិយាយដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ