ប្រតិកម្មរបស់វៀតណាមចំពោះការដែលអាមេរិកប្រកាសដកចេញពី TPP
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOV)_នាថ្ងៃទី២៤មករា ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មានស្ដីអំពីប្រតិកម្មរបស់
វៀតណាមចំពោះការដែលអាមេរិកជូនដំណឹងថានឹងដកចេញពីកិច្ចព្រមព្រៀងពាណិ
ជ្ជកម្មអន្តរអាស៊ី-ប៉ាស៊ីហ្វីក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai
Binh បានអោយដឹងថា៖ ក្នុងរយៈពេល០៦ឆ្នាំកន្លងទៅ ប្រទេសទាំង១២ បានខំ
ប្រឹងប្រែងចរចារនិងត្រៀមខ្លួនជាស្រេចចុះហត្ថលេខា TPP -កិច្ចព្រមព្រៀងសេរី
ភាព ជំនាន់ថ្មី។ ប្រសិនបើបានអនុម័ត TPP នឹងបំពេញរាល់អត្ថប្រយោជន៍របស់
ប្រទេសជាសមាជិកទាំងឡាយ មិនគ្រាន់តែជាកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនង
សេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសផ្សេងៗប៉ុណ្ណោះទេថែមទាំងមានអត្ថន័យសំខាន់
ចំពោះកិច្ចសហប្រតិបត្តិការ តភ្ជាប់ ស្ថិរភាព និងភាពសម្បូររុងរឿង ក្នុងតំបន់អាស៊ី-
ប៉ាស៊ីហ្វីក។វៀតណាមចាត់ទុកការចូលរួម TPP និងបណ្ដា FTA ជាជំហានអនុវត្តគោល
នយោបាយម្ចាសការ និងសកម្មធ្វើសមាហរណកម្មដ៏ទូលំទូលាយនិងនៅលើគ្រប់វិស័យ។
តាមនោះ វៀតណាមនឹងបន្តដំណើការផ្លាស់ប្តូរថ្មី ជំរុញខ្លាំងការងារត្រៀមរៀបចំក្នុង
ប្រទេស ធានាការអនុវត្តប្រកបប្រសិទ្ធភាពនូវកិច្ចសន្យានានានៃ FTA ដែលវៀតណាម
ជាអត្ថលេខី៕