ប្រទេសចិន អាចផលិតវ៉ាក់សាំង COVID-១៩ ចំនួន ៦១០ លានដូសក្នុងឆ្នាំនេះ

(VOVWORLD) - នាថ្ងៃទី ២៥ ខែកញ្ញា មន្រ្តីសុខាភិបាលចិនបានឲ្យដឹងថានឹងផលិតវ៉ាក់សាំង COVID-១៩ ចំនួន ៦១០ លានដូសនៅដំណាច់ឆ្នាំនេះ ហើយយ៉ាងហោចណាស់ ផលិតបាន ១ ពាន់លានដូសក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២១ ។
ប្រទេសចិន អាចផលិតវ៉ាក់សាំង COVID-១៩ ចំនួន ៦១០ លានដូសក្នុងឆ្នាំនេះ - ảnh 1 វ៉ាក់សាំង COVID-១៩ បង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Sinovac ត្រូវបានណែនាំនៅក្នុងពិព័រណ៍ពាណិជ្ជកម្មនិងសេវាកម្មអន្តរជាតិចិន (CIFTIS) នៅទីក្រុងប៉េកាំងនៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២០ (រូបថត៖ AFP / VNA)

យោងតាមមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃប្រទេសចិន បានឱ្យដឹងថា នាបច្ចុប្បន្ន ប្រទេសនេះមានវ៉ាក់សាំង Covid-១៩ ចំនួន ១១ ប្រភេទ ដែលកំពុងស្ថិតក្នុងការធ្វើតេស្តគ្លីនិក ដែលក្នុងនោះមាន ៤ ប្រភេទដែល កំពុងស្ថិតក្នុងដំណាក់កាលនៃការធ្វើតេស្តដំណាក់កាលទី ៣ និងមានលទ្ធផលវិជ្ជមានតែម្តង។ 

លទ្ធផលតេស្តបានបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព ហើយមិនបង្កផលប៉ះពាល់បន្ទាប់បន្សំនោះទេ។ ក្រៅពីនេះចិនក៏កំពុងសិក្សាស្រាវជ្រាវវ៉ាក់សាំងចំនួន ៥៩ ប្រភេទផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ