ប្រទេសវៀតណាមគាំទ្រទិវាទឹកពិភពលោក(ថ្ងៃទី ២២ ខែមីនា)
(VOVWORLD) - ទិវាទឹកពិភពលោកថ្ងៃ ២២ ខែមីនាឆ្នាំ ២០២០ ត្រូវបានអង្គការសហប្រជាជាតិរៀបចំឡើងក្រោមប្រធានបទ “ទឹកនិងការប្រែប្រួលអាកាសធាតុ” ដោយសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់នៃធនធានទឹក ដំណោះស្រាយសម្រាប់ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព។
សហការជាមួយសហគមន៍អន្តរជាតិ ប្រទេសវៀតណាមបានរៀបចំឡើងសកម្មភាពជាក់ស្តែងដើម្បីគាំទ្រទិវាទឹកពិភព លោកផងដែរ ដែលក្នុងនោះមានសកម្មភាពដូចជាការសាងសង់និងប្រគល់គម្រោងនិងសំណង់ក្នុងវិស័យឧតុនិយម ធនធានទឹក និងការប្រែប្រួលអាកាសធាតុ ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងនូវសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងរៀបចំសិក្ខាសាលានិងកិច្ចពិភាក្សាតាមបណ្តាញអ៊ីនធឺណិតអំពីធនធានទឹកផង ដែរ។
ទន្ទឹមនឹងនោះ តំបន់នានាក៏លើកកម្ពស់ការធ្វើអនាម័យបរិស្ថាន និងលើកសរសើរនិងជូនរង្វាន់ដល់សមូហភាពនិងបុគ្គលដែលមានសមិទ្ធិផលឆ្នើមក្នុងការគ្រប់គ្រង ការការពារ និងការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាពផងដែរ៕