ប្រធាន AU អំពាវនាវឲ្យបណ្ដាប្រទេសសមាជិកបង្កើនកិច្ចសហប្រតិបត្តិការ
(VOVWORLD) -សន្និសីទកំពូសហភាពអាហ្រ្វិក (AU) លើកទី ២៩ បានបញ្ចប់នាថ្ងៃទី ៤ កក្ដដា
ប្រធាន AU អំពាវនាវឲ្យបណ្ដាប្រទេសសមាជិកបង្កើនកិច្ចសហប្រតិបត្តិការ (internet) |
សន្និសីទកំពូសហភាពអាហ្រ្វិក (AU) លើកទី ២៩ បានបញ្ចប់នាថ្ងៃទី ៤ កក្ដដា បន្ទាប់ពី ២ ថ្ងៃធ្វើការដោយអំពាវនាវឲ្យបណ្ដាប្រទេសសមាជិកសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀតដើម្បីដោះស្រាយបញ្ហាសំខាន់នៅក្នុងតំបន់ និងលើសកលលោក។ អញ្ជើញថ្លែងមតិបិទបញ្ចប់សន្និសីទនេះនៅទីក្រុង Addis Ababa ប្រទេសអេត្យូភីយា ប្រធាន AU លោក Alpha Conde ប្រធានាធិបតីសាធារណរដ្ឋហ្គីណេ បានអំពាវនាវឲ្យបណ្ដាប្រទេសសមាជិកបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដើម្បីដោះស្រាយរាល់បញ្ហា ស្ដីពីការអភិវឌ្ឍន៍ សន្តិភាព និងសន្តិសុខ។ លោក Conde បានសង្កត់ធ្ងន់ថាបណ្ដាប្រទេសអាហ្វ្រិកគប្បីមានសម្លេងរួមក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ក៏ដូចជារាំងស្កាត់ជនចំណាកស្រុក។
ដោយមានប្រធានបទសំខាន់គឺ "តួនាទីរបស់យុវជនក្នុងកំណើនលើគ្រប់ជ្រុងជ្រោយនិងនិរន្តភាពនៃទ្វីប " សន្និសីទកំពូល AU មានការចូលរួមរបស់ថ្នាក់ដឹកនាំនៅបណ្ដាប្រទេស និងទ្វីបជិត ២០ ។ សន្និសីទកំពូល AU លើកទី ២៩ នេះ ក៏បានប្រមូលផ្ដុំពិភាក្សា និងដោះស្រាយបញ្ហាដែលទាក់ទិនដល់សន្តិភាព និងសន្តិសុខនៅទ្វីបនេះ ជាពិសេសគឺដោះស្រាយវិបត្តិនៃប្រទេសជាសមាជិកទាំងពីរគឺសូម៉ាលីនិងលីប៊ី៕