ប្រធាន EC អំពាវនាវឲ្យលោកខាងលិចមានប្រតិកម្មត្រឹមត្រូវជាមួយរុស្ស៊ី

ប្រធាន EC អំពាវនាវឲ្យលោកខាងលិចមានប្រតិកម្មត្រឹមត្រូវជាមួយរុស្ស៊ី - ảnh 1
ប្រធាន EC អំពាវនាវឲ្យលោកខាងលិចមានប្រតិកម្មត្រឹមត្រូវជាមួយរុស្ស៊ី (Image: VNA)


(VOVworld) – ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker
ទើបនឹងប្រកាសថា៖ លោកខាងលិចត្រូវមានប្រតិកម្មត្រឹមត្រូវហើយដំណើរការ
 សន្ទនាជាមួយរុស្ស៊ីប្រកបដោយសមភាព។ លោក Juncker ក៏បានរិះគន់ការដែល
 ប្រធានាធិបតីអាមេរិក លោក Barack Obama វាយតំលៃរុស្ស៊ីថាគ្រាន់តែជាមហា
 អំណាចតំបន់តែប៉ុណ្ណោះ។ ពីឆ្នាំ ២០១៤ សហភាពអឺរ៉ុប (EU) និងអាមេរិកបាន
 អនុវត្តបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែលទាក់ទិនដល់បញ្ហាឧបទ្វីប Crimea ត្រូវ
 បានរួមបញ្ជូលក្នុងសហព័ន្ធរុស្ស៊ីនិងជំលោះនៅភាគខាងកើតអ៊ុយក្រែន។ ទំនាក់
ទំនងរវាងរុស្ស៊ីនិងលោកខាងលិចតានតឹងឡើងៗក្នុងពេលដែលរុស្ស៊ីធ្វើអន្តរាគមន៍
យោធានៅស៊ីរី ព្រមទាំង គាំទ្ររបរបស់ប្រធានាធិបតីស៊ីរី លោក  Bashar al Assad
 ដែលលោកខាងលិចដាក់សម្ពាធទៅលើថ្នាក់ដឹកនាំរូបនេះដើម្បីលោក
លាលែងពីតំណែង៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ