ប្រធានគណៈកម្មាធិការចលនាប្រជាជន Truong Thi Mai អញ្ជើញទៅជូនពរអង្គភាពទ័ពមួយចំនួននៅទីក្រុងហូជីមិញ

(VOVWORLD) -នាថ្ងៃទី២២ធ្នូ ប្រធានគណៈ កម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរកម្មាភិបាល យុទ្ធជនបញ្ជាការដ្ឋានកង យោធភូមិភាគទី៧និងអគ្គក្រុមហ៊ុនកំពង់ផែ Sai Gon ក្នុងឱកាសរំលឹកខួបលើកទី៧៣ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ធ្នូ១៩៤៤-ថ្ងៃ២២ធ្នូ២០១៧) និង រយៈពេល២៨ឆ្នាំទិវាបុណ្យប្រជាជនទាំងមូលការពារប្រទេស (ថ្ងៃទី២២ធ្នូឆ្នាំ១៩៨៩-ថ្ងៃ ទី២២ធ្នូឆ្នាំ២០១៧)។
ប្រធានគណៈកម្មាធិការចលនាប្រជាជន Truong Thi Mai អញ្ជើញទៅជូនពរអង្គភាពទ័ពមួយចំនួននៅទីក្រុងហូជីមិញ - ảnh 1លោកស្រី Truong Thi Mai អញ្ជើញទៅសាកសួរសុខទុក្ខអគ្គក្រុមហ៊ុនកំពង់ផែ Sai Gon

អញ្ជើញទៅសាកសួរសុខទុក្ខនៅបញ្ជាការដ្ឋានកងយោធភូមិភាគ ទី៧ លោកស្រី Truong Thi Mai បានចាត់ទុកថា ទន្ទឹមនឹងភារកិច្ចត្រៀមតស៊ូប្រយុទ្ធជាស្រេចនោះ កង យោធភូមិភាគទី៧ជានិច្ចកាលផ្តោតការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់ការងារ ចលនាប្រជាជន ក្នុងនោះ កសាងនិងពង្រីកទំនាក់ទំនងយ៉ាងល្អប្រសើររវាងអង្គភាព ជាមួយគណៈកម្មាធិការចលនាខេត្ត ក្រុងទូទាំងតំបន់ រួមចំណែកលើកកំពស់ការងារ ចលនាប្រជាជននៅមូលដ្ឋាន។

        រីឯនៅអគ្គក្រុមហ៊ុនកំពង់ផែ Sai Gon (ដែលជាអង្គភាពទ័ពមួយចំណុះកងទ័ព ជើងទឹក) លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែង អស់រយៈពេល២៨ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍របស់អគ្គក្រុមហ៊ុន ដើម្បីទទួលបាន ទីតាំងគឺស្ថិតក្នុង Top 25 កំពង់ផែទំនើបបំផុតលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ