ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិក

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិក - ảnh 1
ទិដ្ឋភាពនៃជំនួបរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ (រូបថត៖TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ធ្នូ គណៈប្រតិភូបក្សកុម្មុយនីស្តវៀត
ណាម ដឹកនាំដោយប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh
 បានទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិក។នៅទីនេះ លោក Nguyen Van Binh បានជួប
សំដែងការគួរសមនាយករដ្ឋមន្រ្តីម៉ូសំប៊ិកលោក Carlos Agostinho do Rosario និងអគ្គ
លេខាធិការគណៈបក្ស FRELIMO លោក Eliseu Joaquim Machava។នៅបណ្ដាជំនួប
នេះ ថ្នាក់ដឹកនាំម៉ូសំប៊ិកបានសំដែងក្ដីគោរពនិង វាយតំលៃខ្ពស់ចំពោះទំនាក់ទំនង
ប្រពៃណីដ៏ល្អប្រសើររវាងបក្សកុម្មុយនីស្តវៀតណាមនិងគណៈបក្ស Frelimo ព្រម
ទាំងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភ របស់បក្សកុម្មុយនីស្តវៀតណាមក្នុង
ការងារបណ្ដុះបណ្ដាលកម្មាភិបាលរបស់ ម៉ូសំប៊ិក។
រីឯខ្លួនវិញ លោក Nguyen Van Binh ចាត់ទុកថា នាពេលខាងមុខ បក្សទាំងពីរ
ត្រូវបង្កើនការងារផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កលក្ខណៈងាយស្រួល
សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។លើវិស័យកសិកម្ម
 លោក Nguyen Van Binh ស្នើឲ្យម៉ូសំប៊ិកជំរុញខ្លាំងថែមទៀតនូវការទិញអង្កររបស់
វៀតណាម។លើវិស័យពាណិជ្ជកម្ម លោក Nguyen Van Binh ស្នើឲ្យ ម៉ូសំប៊ិក បង្ក
លក្ខណៈសំរាប់អង្គភាពអាជីវកម្មវៀតណាម បង្កើតឡើងមណ្ឌល ផលិតកម្ម
កសាងមជ្ឈមណ្ឌលចែកចាយទំនិញវៀតណាមទៅក្នុងទីផ្សារ ម៉ូសំប៊ិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ