|
ប្រធានាធិបតីរុស្ស៊ីលោក V. Putin (ទី៣ខាងស្ដាំ) នៅកិច្ចប្រជុំមួយនៅរដ្ឋធានីម៉ូស្គូកាលពី
ថ្ងៃទី២២ វិច្ឆិកា |
(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី២២ វិច្ឆិកាប្រកាស
ថា បទដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៊ី បានប្រែក្លាយទៅជាឧត្តម
ភាពសំរាប់សហគ្រាសរបស់រុស្ស៊ី ដោយហេតុនេះ ម៉ូស្គូនឹងខំប្រឹងប្រែងអូសបន្លាយ
វិធានការតបតវិញលោកខាងលិចយ៉ាងយូរអង្វែងបំផុតដែលអាចធ្វើបាន។អញ្ជើញ
ថ្លែងមតិនៅវេទិកាធ្វើសកម្មភាព របស់រណសិរ្សប្រជាជនរុស្ស៊ីទាំងមូល (ONF) នោះ
ប្រធានាធិបតីលោក Putin មានប្រសាសន៍ថា ក្រុមហ៊ុនផលិតកម្ម ទាំងអស់នៅក្នុង
ប្រទេសសុទ្ធតែទទួលបានផលប្រយោជន៍ ប្រសិនបើបទដាក់ ទណ្ឌកម្មតម្រង់ទៅ
លើស្បៀងអាហារពីលោកខាងលិចបន្តត្រូវបានអូសបន្លាយ។
ជំលោះរវាងរុស្ស៊ីនិងលោកខាងលិចទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែនបាននាំ
ដល់ការដែលលោកខាងលិចអនុវត្តន៍បទដាក់ទណ្ឌកម្មជាច្រើនតម្រង់ទៅលើរុស្ស៊ី។
តបតវិញ រុស្ស៊ីក៏បានអនុវត្តន៍បទហាមឃាត់ការនាំចូលស្បៀងអាហារនិងកសិផល
របស់សហភាពអឺរ៉ុប (EU) ផងដែរ៕