ប្រធានាធិបតីតង់សានីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
|
ប្រធានាធិបតី Jakaya Mrisho Kikwete ជួបសម្ដែងការគួរសមអគ្គលេខាបក្ស Nguyen Phu Trong |
(VOV)_នាយប់ថ្ងៃទី២៨ តុលា ប្រធានាធិបតីតង់សានី លោក Jakaya Mrisho
Kikwete បានចាកចេញពីរដ្ឋធានីហាណូយ ដោយបានបញ្ចប់ដំណើរទស្សនកិច្ច
ថ្នាក់រដ្ឋចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ តុលា តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀត ណាម លោក Truong Tan Sang ។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម
ប្រធានាធិបតីតង់សានី បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋ Truong Tan Sang
ជួបសម្ដែងការគួរសមអគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu
Trong ប្រធានរដ្ឋសភា Nguyen Sinh Hung ។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបាន
ផ្លាស់ប្តូរបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា ឯកភាព
បន្ដសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយគ្នានៅក្នុងបណ្ដាវេទិកាតំបន់និងអន្តរ
ជាតិរួមចំណែកកសាងពិភពលោកមួយប្រកបដោយសមភាព ប្រជាធិបតេយ្យជាង
ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ភាគីទាំងពីរក៏បាន
ឯកភាពបង្កើនទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់
ថ្នាក់ ជំរុញខ្លាំងសកម្មភាពកិច្ចការបរទេសប្រជាជន ចងមេត្រីភាពរវាងបណ្ដាទីក្រុង
ធំៗ ដើម្បីលើកកំពស់ថែមទៀតការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។ ភាគី
ទាំងពីរក៏បានឯកភាពបង្កលក្ខណះងាយស្រួល ដើម្បីបណ្ដាគំរោងការណ៍សហប្រ
តិបត្តិការកសិកម្ម ទូរគមនាគមន៍បានលាតត្រដាងអនុវត្តយ៉ាងឆាប់ៗ ជំរុញកិច្ចស
ហប្រតិបត្តិការលើបណ្ដាវិស័យវិនិយោគ ពាណិជ្ជកម្ម អប់រំ …លៗ។
មុននោះនារសៀលថ្ងៃទី២៨តុលា ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតី
តង់ហ្សានី លោក Jakaya Mrisho Kikwete ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ
ទំនាក់ទំនងមិត្តភាព ប្រពៃណីជាមួយ តង់ហ្សានី។ រីឯខ្លួនវិញ លោក Jakaya Mrisho
Kikwete បានសង្កត់ធ្ងន់ថា នឹងធ្វើអស់ពីកម្លាំង កាយចិត្ត ដើម្បីជម្រុញទំនាក់ទំនង
មិត្តភាពជាប្រពៃណី ល្អប្រសើររវាងប្រជាជន នៃប្រទេសទាំងពីរ វៀតណាមនិង
តង់ហ្សានី៕