ប្រធានាធិបតីរដ្ឋអ៊ីស្រាអែលនិងលោកជំទាវបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

ប្រធានាធិបតីរដ្ឋអ៊ីស្រាអែលនិងលោកជំទាវបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម - ảnh 1
ប្រធានាធិបតីរដ្ឋអ៊ីស្រាអែលលោក Reuven Ruvi Rivlin (ខាងស្ដាំ) និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (រូបថត៖Nhan Sang/TTXVN)

(VOVworld) - នាយប់ថ្ងៃទី២៥ មិនា ប្រធានាធិបតីរដ្ឋអ៊ីស្រាអែលលោក Reuven
Ruvi Rivlin និងលោកជំទាវបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគ
ជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ មិនា។នៅ
បណ្ដាជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម ប្រធានាធិបតីលោក Reuven Rivlin និងថ្នាក់
ដឹកនាំវៀតណាមសុទ្ធតែអះអាងនូវការប្ដេជ្ញាចិត្តបង្កើនថែមទៀត ទំនាក់ទំនងសហ
ប្រតិបត្តិការនាពេលខាងមុខ ជាពិសេសលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេក
វិទ្យា។ភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួត រវាងរដ្ឋាភិបាលទាំង
ពីរ សហគ្រាសនៃប្រទេសទាំងពីរនឹងនាំទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។ភាគីទាំងពីរបានឯកភាពលើការបង្កើនទំហំ
ពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ៣ពាន់លានដុល្លាអាមេរិកនា ប៉ុន្មានឆ្នាំខាងមុខ។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីលោក Reuven Ruvi
 Rivlin និងលោកជំទាវបានអញ្ជើញដាក់កម្រងផ្កានៅវិធានគោរពវិញ្ញាណក្ខ័ន្ទវីរៈ
 យុទ្ធជនវៀតណាម ទៅគោរពវិញ្ញាណក្ខ័ន្ទប្រាង្គតម្កល់សពលោកប្រធាន
ហូជីមិញ ចូលរួមវេទិកាសហគ្រាសវៀតណាម-អ៊ីស្រាអែលនិងសកម្មភាពផ្សេង
ជាច្រើន ទៀតនៅរដ្ឋធានីហាណូយ ទីក្រុងហូជីមិញនិងខេត្តក្រុងមួយចំនួនទៀត
នៅវៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ