ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យភាគីទាន់ទិននានានៅអ៊ុយក្រែនបញ្ចប់សកម្មភាពយោធា
|
ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យភាគីទាន់ទិននានានៅអ៊ុយក្រែនបញ្ចប់សកម្មភាពយោធា (Image: VOV) |
(VOVworld) – នាថ្ងៃទី ២ កុម្ភៈ អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov
បានឲ្យដឹងថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងការ ព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅតំបន់
ភាគ ខាងកើតអ៊ុយក្រែន ហើយអំពាវនាវឲ្យភាគីទាក់ទិននានាឈប់បាញ់។
នាថ្ងៃដដែល អ្នកប្រមុខសាធារណៈរដ្ឋស្វ័យប្រកាស Donetsk (DPR) លោក
Alexander Zakharchenko និងសមភាគីសាធារណៈរដ្ឋស្វ័យប្រកាស Lugansk
លោក Igor Plotnitsky ក៏បាននាំចេញសេចក្តីថ្លែងការរួម ដោយ អះអាងថា៖
គេគ្មានគំនិត អនុវត្តបណ្ដាសកម្មភាពវាយប្រហារទេនិងត្រៀមខ្លួនជាស្រេច
បញ្ឈប់រាល់សកម្មភាព យោធា។ ថ្នាក់ដឹកនាំទាំង ២ រូបនេះបានឲ្យដឹងថា៖
កំលាំងប្រឆាំងមិនចង់បង្ហូរឈាមនិងត្រៀមខ្លួនជាស្រេចបញ្ឈប់រាល់សកម្ម
ភាពនៅតំបន់ត្រួតពិនិយ្យតាមខ្សែ ព្រំដែននាបច្ចុប្បន្នដែលរដ្ឋអំណាច Kiev ចោទប្រកាន់កំលាំងប្រឆាំងរំលោភ ព្រមទាំង អំពាវនាវឲ្យ Kiev អង្គុយក្នុង
តុចរចារដើម្បីដោះស្រាយជំលោះ៕