ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងប្រកាសមិនចុះឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបីតី

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងប្រកាសមិនចុះឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបីតី - ảnh 1
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងប្រកាសមិនចុះឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបីតី (VNA)


(VOVworld) – នាថ្ងៃទី ១៥ មិនា ប្រធានាធិបតីស្តីទីនិងជានាយករដ្ឋមន្ត្រី
កូរ៉េខាងត្បូង លោក Hwang Kyo-ahn បានប្រកាសមិនចុះឈ្មោះក្នុងការ
បោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែឧសភាខាងមុខ។
លោក Hwang Kyo-ahn បានប្រកាសសេចក្តីសម្រេចនេះនៅកិច្ចប្រជុំគណៈ
រដ្ឋមន្ត្រីមួយដែលបញ្ចប់រាល់ពាក្យចចាមអារ៉ាមអំពីលទ្ធភាពចុះឈ្មោះក្នុង
ការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេលប៉ុន្មានខែកន្លង ទៅហើយ។
ថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានអះអាងនឹងប្រមូលផ្តុំទៅលើភារកិច្ចធ្វើជា
ប្រធានធិបតីស្តីទីរបស់ខ្លួន ព្រមទាំង សន្យាដំណើរការរៀបចំបោះឆ្នោត
ប្រកបដោយ ម៉ត់ចត់និងសមភាព។ បេក្ខជនបណ្ដាគណៈបក្សនយោបាយ
នៅកូរ៉េខាងត្បូងបានមាន ប្រតិកម្មចំពោះសេចក្តីសម្រេចពោលខាងលើ
របស់លោក Hwang Kyo-ahn៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ