ប្រធានាធិបតីអូទ្រីស ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារ​កិច្ចប្រធានរដ្ឋវៀតណាម​លោក Vo Van Thuong យ៉ាងមហោឡារឹក

(VOVWORLD) - ប្រធានាធិបតីអូទ្រីសបានអញ្ជើញប្រធានរដ្ឋលោក Vo Van Thuong ធ្វើពិធីត្រួតពលកិត្តិយស ។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរបានបើកជំនួបចង្អៀតមុននឹងធ្វើការពិភាក្សា។
ប្រធានាធិបតីអូទ្រីស ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារ​កិច្ចប្រធានរដ្ឋវៀតណាម​លោក Vo Van Thuong យ៉ាងមហោឡារឹក - ảnh 1ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Vo Van Thuong (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២៤ កក្កដា នៅវិមានប្រធានាធិបតីអូទ្រីសនៅទីក្រុង Vienna ប្រធានាធិបតីលោក Alexander Van der Bellen និងលោកជំទាវភរិយាបានអញ្ជើញធ្វើជាអធិបតីក្នុង ក្នុងពិធីទទួលបដិសណ្ឋារកិច្ច យ៉ាងមហោឡារឹកជូនចំពោះប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអូទ្រីស។

ប្រធានាធិបតីអូទ្រីសបានអញ្ជើញប្រធានរដ្ឋលោក Vo Van Thuong ធ្វើពិធីត្រួតពលកិត្តិយស ។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរបានបើកជំនួបចង្អៀតមុននឹងធ្វើការពិភាក្សា។

តាមកម្មវិធី បន្ទាប់ពីជំនួបពិភាក្សាជាន់ខ្ពស់ លោកប្រធានរដ្ឋ Vo Van Thuong និងប្រធានាធិបតីលោក Alexander Van der Bellen នឹងធ្វើសន្និសីទសារព័ត៌មានរួម និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ