ប្រធានាធិបតីអាមេរិកប្រកាសកញ្ចប់វិធានការបង្កើនសេដ្ឋកិច្ចចំពោះតំបន់អាស៊ីអាគ្នេយ៍

ប្រធានាធិបតីអាមេរិកប្រកាសកញ្ចប់វិធានការបង្កើនសេដ្ឋកិច្ចចំពោះតំបន់អាស៊ីអាគ្នេយ៍ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី១៦ កុម្ភៈ បាន
ប្រកាសកញ្ចប់វិធានការថ្មីសំដៅជំរុញខឿនសេដ្ឋកិច្ចនានានៅអាស៊ីអាគ្នេយ៍។នេះ
ត្រូវបានចាត់ទុកជាសកម្មភាពបណ្ដាក់ទំនុកទុកចិត្តទៅលើលទ្ធភាពដែលតំបន់
កំពុងមានល្បឿនកំណើនយ៉ាងឆាប់រហ័សរបស់ពិភពលោកមួយនេះអាចក្លាយទៅ
ជាដៃគូ ពាណិជ្ជកម្មមានសារៈសំខាន់ថែមទៀតចំពោះអាមេរិក។ថ្លែងមតិនៅខាង
ក្រៅសន្និសីទជាន់ខ្ពស់ពិសេស អាស៊ាន - អាមេរិកដែលបានប្រព្រឹត្តទៅនៅរដ្ឋ
California មន្ត្រីជាន់ខ្ពស់មួយរូបនៃ សេតវិមានបានឲ្យដឹងថា កញ្ចប់វិធានការ “តភ្ជាប់
អាមេរិក - អាស៊ាន” ពោលខាង លើនឹងរួមមានការបង្កើតការិយាល័យចំនួន៣នៅ
ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទីក្រុងបាំងកក ប្រទេសថៃនិងសឹង្ហបុរីសំដៅ
បង្កើនការទាក់ទងលើវិស័យ សេដ្ឋកិច្ចរវាងរដ្ឋាភិបាលអាមេរិកជាមួយក្រុមប្រទេស
សមាជិកអាស៊ាន។ទន្ទឹមនឹងនោះ កញ្ចប់វិធានការ នេះក៏នឹងធ្វើអន្តរាគមន៍ក្នុង
វិស័យថាមពលនៅអាស៊ីអាគ្នេយ៍ ជាវិស័យដែលប្រទេសចិន កំពុងចូលរួមយ៉ាង
សកម្មដោយមានគំរោងការណ៍កសាងទំនប់តាមតំបន់ដើមទន្លេមេគង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ