ប្រធានាធិបតីអាមេរិកព្រមានបន្តដាក់សម្ពាធលើសេដ្ឋកិច្ចចិន

(VOVWORLD)-វ៉ាស៊ីនតោនគ្មានសញ្ញាបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយប៉េកាំងឡើយ។
ប្រធានាធិបតីអាមេរិកព្រមានបន្តដាក់សម្ពាធលើសេដ្ឋកិច្ចចិន - ảnh 1 ការដឹកជញ្ជូនទំនិញនៅខេត្ត Jiangsu ប្រទេសចិន។ រូបថត: AFP / TTXVN

នាថ្ងៃទី ១១ ខែតុលា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបើកចំហលទ្ធភាពក្នុងការអនុវត្តន៍វិធានការជាច្រើនថែមទៀត ដែលធ្វើឲ្យខឿនសេដ្ឋកិច្ចចិនត្រូវរងការខូចខាតកាន់តែធ្ងន់ធ្ងរជាង។ សេចក្តីប្រកាសនេះសរឃើញថា វ៉ាស៊ីនតោនគ្មានសញ្ញាបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយប៉េកាំងឡើយ។

ឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Fox News ប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្ក់តធ្ងន់ថា រាល់វិធានការដំឡើងពន្ធលើទំនិញនាំចូលពីចិនបាន "ជះឥទ្ធិពលដ៏ធំធេង" លើប្រទេសមហាសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោក។ លោកបានចាត់ទុកថាខឿនសេដ្ឋកិច្ចចិនបានធ្លាក់ចុះ ហើយព្រមានថា លោកអាចបង្កើនសម្ពាធបន្ថែមទៀត។ លោកបន្តសង្កត់ធ្ងន់ថា"ខ្ញុំមិនចង់ធ្វើដូច្នេះទេ ប៉ុន្តែចិនត្រូវចូលអង្គុយលើតុចរចាវិញ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ