ប្រធានាធិបតីអាមេរិកសម្ដែងការខឹងសម្បារចំពោះករណីបាញ់កាំភ្លើងបង្ហូឈាមនៅ Charleston

ប្រធានាធិបតីអាមេរិកសម្ដែងការខឹងសម្បារចំពោះករណីបាញ់កាំភ្លើងបង្ហូឈាមនៅ Charleston - ảnh 1
ប្រធានាធិបតីអាមេរិកសម្ដែងការខឹងសម្បារចំពោះករណីបាញ់កាំភ្លើងបង្ហូឈាមនៅ Charleston (AP)


        Vovworld-ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី១៨មិថុនា​បាន​
សម្ដែង​ការព្រួយបារម្ភនិងខឹងសម្បារចំពោះករណីយុវជនស្បែកសបានបាញ់
​កាំភ្លើង​តម្រង់ទៅ​​លើវិហារការតូលិកមួយរបស់ជនអាមេរិកដើមកំណើតទ្វីប
អាហ្វ្រីកនៅទីក្រុង​ Charleston រដ្ឋ Carolina ខាងត្បូងដែលធ្វើឲ្យមនុស្ស៩នាក់ត្រូវ
ស្លាប់។ ថ្លែង​មតិ​នៅ​សន្និសីទ​កាសែតមួយនៅសេតវិមានលោក Obama បានថ្លែង
ថា លោកទុក្ខព្រួយអស់​សង្ឃឹម​និងខឹងសម្បារចំពោះករណីបាញ់កាំភ្លើងសម្លាប់​
មនុស្សនេះ។ លោកបានចាត់​ទុក​ថា មូលហេតុមួយក្នុងចំណោមមូលហេតុ​ដែល​នាំ
ទៅដល់ការបង្កើនករណីបាញ់​កាំភ្លើងសម្លាប់មនុស្សគឺដោយសារបរិយាកាស
​នយោបាយនៃប្រទេសអាមេរិករារាំង​ការ​រឹតបន្តឹងក្របខ័ណ្ឌចំពោះអ្នកមានសិទ្ធិ
​ទិញនិងកម្មសិទ្ធិកាំភ្លើង។

        នាថ្ងៃដដែលមជ្ឈដ្ឋានប្រតិបត្តិច្បាប់បានឲ្យដឹងថា ជនជាប់ចោទនៃករណី​
សម្លាប់​មនុស្សនាយប់ថ្ងៃទី១៧មិថុនា Dylann Roof យុវជនស្បែកសម្នាក់មាន​អាយុ
២១ឆ្នាំត្រូវ​ចាប់​ខ្លួននៅឆ្ងាយពីកន្លែងកតហេតុប្រមាណ៣៥០គីឡូម៉ែត្រ​បន្ទាប់ពី១
ថ្ងៃត្រូវដេញ​ចាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ