|
ប្រធានាធិបតីសាធារណៈរដ្ឋអាហ្សង់ទិន Cristina Fernandez de Kirchner |
VOV-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang ប្រធានាធិបតីសាធារណៈរដ្ឋអាហ្សង់ទិន Cristina Fernandez de Kirchner
បានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៨មករា។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបរតី Cristina Fernandez de
Kirchner សំដៅបង្កើនថែមទៀតទំនាក់ទំនងមិត្តភាពដែលបានបង្កើតក្នុងរយៈពេល៤០ឆ្នាំកន្លងមករួមជាមួយទំនាក់ទំនងពាណិជ្ជកម្មវិនិយោគរវាងប្រទេស
ទាំងពីរ។ គិតមកដល់ខែតុលាឆ្នាំ២០១២ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួល
បានជាង៨៧៤លានដុល្លាអាមេរិក កើន៤%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ
២០១១។ក្នុងកាលៈទេសៈវិបត្តិសេដ្ឋកិច្ចសកលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់
បណ្ដាប្រទេស ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅទទួលបាន
លទ្ធផលសកម្ម ដងជញ្ជីងពាណិជ្ជកម្មក៏មាននិន្នាការថយចុះជាបណ្ដើរៗការ
នាំចូលហួសកំរិត៕