ប្រធានាធិបតីអាហ្សង់ទិនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

        VOV-ពិធីទទួលជាផ្លូវការប្រធានាធិបតីអាហ្សង់ទិន Cristina Fernandez de
Kirchner បានប្រព្រឹត្តទៅនាថ្ងៃទី២១មករានៅក្រុងហាណូយ។ ក្រោយពិធីទទួល
ប្រធានាធិបតី Cristina Fernandez de Kirchner បានជួបចរចារជាមួយប្រធាន​រដ្ឋ​វៀត
ណាមលោក Truong Tan Sang ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម​លោក
Nguyen Tan Dung និងប្រធានរដ្ឋសភា Nguyen Sinh Hung។ មុននោះនា​ថ្ងៃទី១៩ មករានៅទីក្រុងហូជីមិញ ប្រធានាធិបតី Cristina Fernandez de Kirchner ​បានមក ទស្សនាទីក្រុងហូជីមិញនិងជួបធ្វើការជាមួយប្រធានគណៈកម្មាធិការ​ប្រជាជន
ទីក្រុងហូជីមិញលោក Le Hoang Quan។

ប្រធានាធិបតីអាហ្សង់ទិនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ - ảnh 1
ប្រធានាធិបតីអាហ្សង់ទិន Cristina Fernandez de Kirchner មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

        ក្នុងឱកាសព្រឹត្តិការណ៍នេះបណ្ដាកាសែតធំៗរបស់វៀតណាមច្បាប់ចេញ​ផ្សាយនាថ្ងៃទី២១មករាបានមានអត្ថបទជាច្រើនស្ដីពីទំនាក់ទំនងសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរវៀតណាម-អាហ្សង់ទិន។ វិចារណកថារបស់កាសែត Nhan
dan ក្រោមចំណងជើងថា​ “បង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ​
វៀតណាម-អាហ្សង់ទិន” បានលើកច្បាស់ថា ​គិតតាំងពីពេលប្រទេសទាំងពីរ
បង្កើត​ទំនាក់ទំនងការទូតនាខែតុលាឆ្នាំ១៩៧៣មក វៀតណាមនិងអាហ្សង់ទិន
បានមាន​ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ សេចក្តី
ថ្លែងការរួម​វៀតណាម-អាហ្សង់ទិន ក្នុងដំណើរទស្សនកិច្ចនៅអាហ្សង់ទិនរបស់
​នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung បានអះអាងថា ទំនាក់ទំនងនៃ
ប្រទេសទាំង​ពីរ​នាពេលកន្លងមកមានការអភិវឌ្ឍន៍យ៉ាងលឿនលើគ្រប់វិស័យនិង
ទទួលបាន​កំរិតយុទ្ធសាស្ត្រ។

        វិចារណកថាក្រោមចំណងជើងថា “ការបោះជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់​ទំនង​សហប្រតិបត្តិការវៀតណាម-អាហ្សង់ទិន” របស់កាសែត ​Quan doi Nhan dan បាន
សង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាហ្សង់ទិន​អភិវឌ្ឍន៍​នឹងនាំ មកផលប្រយោជន៍សំរាប់ប្រទេសទាំងពីរក៏ដូចជាដំបន់ទាំងពីរ។ អាហ្សង់ទិនជា ស្ពានដើម្បីវៀតណាមមានទំនាក់ទំនងជាមួយប្រទេសក្នុងប្លុកទីផ្សាររួមអាមេរិក
ខាងត្បូង ក្នុងពេលនោះវៀតណាមដើរតួនាទីជាស្ពានតភ្ជាប់រវាង​អាហ្សង់ទិនជា
មួយអាស៊ាន៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ