ប្រធានមហាសន្និបាត អ.ស.ប. គាំទ្រគោលការណ៍របស់វៀតណាមចំពោះអំពើរបស់ចិននៅសមុទ្រខាងកើត
|
ប្រធានមហាសន្និបាត អ.ស.ប. គាំទ្រគោលការណ៍របស់វៀតណាមចំពោះអំពើរបស់ចិននៅសមុទ្រខាងកើត (Image: Vietnam+) |
(VOVworld) - នាថ្ងៃទី ១០ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប.
លោក Le Hoai Trung បានជួបធ្វើការជាមួយប្រធានមហាសន្និបាត អ.ស.ប.
អាណាត្តិទី ៦៨ លោក John Ashe សំដៅបន្តផ្លាស់ប្តូរមតិអំពីការដែល ចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ
និងតំបន់ខ្ពង់រាបបាតសមុទ្រនៅសមុទ្រខាងកើតរបស់វៀតណាម។ ក្នុងជំនួប
នេះ ឯកអគ្គរដ្ឋទូត Le Hoai Trung បានលើក ច្បាស់ថា៖ គិតតាំងពីពេលចិន
ដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ នាថ្ងៃទី ១ ឧសភា ឆ្នាំ
២០១៤ មកចិនបានបញ្ជូននាវាគ្រាប់ប្រភេទក្នុងនោះមាននាវាចំបាំងសំដៅ
រារាំងបណ្ដាស្ថាប័ន្ធអនុវត្តច្បាប់របស់វៀតណាមធ្វើសកម្មភាពក្នុងតំបន់ដែន
សមុទ្រសរបស់ខ្លួន។ ជាពិសេស នាវារបស់ចិនបានម្ចាស់ការបុកនិងវាយ
ប្រហារទៅលើនាវានេសាទរបស់វៀតណាម។ នាពេលថ្មីៗនេះ នាវាចិនបាន
បុកឲ្យលិចទូកនេសាទមួយគ្រឿងរបស់វៀតណាមដែលកំពុងធ្វើសកម្មភាព
នៅទីកន្លែងនេសាទប្រណៃណី។
លោក Le Hoai Trung ក៏បានអះអាងដែរថា៖ គោលនយោបាយមុនក៏ដូចជា
ក្រោយ របស់វៀតណាមគឺដោះស្រាយជំលោះដោយសន្តិវិធីសមស្របទៅ
នឹងច្បាប់អន្តរជាតិនិង អនុសញ្ញានៃ អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២
(UNCLOS)។លោក Le Hoai Trung ក៏បានស្នើឲ្យសហគមន៍អន្តរជាតិគាំទ្រ
រាល់សំណើរពោពេញ ទៅដោយសុឆ័ន្ទៈរបស់វៀតណាមផងដែរ។ រីឯខ្លួនវិញ
ប្រធានមហាសន្និបាត អ.ស.ប. លោក John Ashe បានសម្តែងការព្រួយបារម្ភ
នៃសហគមន៍អន្តរជាតិចំពោះបំរែបំរួលនាបច្ចុប្បន្ននៅសមុទ្រខាងកើតព្រម
ទាំងគាំទ្រគោលការណ៍របស់វៀតណាមក្នុងការស្វែងរកវិធានការសន្តិភាព
ដើម្បីដោះស្រាយភាពតានតឹងតាមធម្មនុញរបស់ អ.ស.ប. និងច្បាប់អន្តរជាតិ។
លោក John Ashe ក៏បានចាត់ទុកថា៖ ភាគីទាក់ទិននានាមិនគប្បីមានអំពើ
ដោយឯកតោភាគីដែលបង្កើនភាពតានតឹងថែមទៀតឡើយ។ ក៏ក្នុងជំនួបនេះ
ដែរ ឯកអគ្គរដ្ឋទូតវៀតណាមបានអះអាងច្បាស់ថា៖ វៀតណាមមានភ័ស្តុតាង
ប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់និងមូលដ្ឋនគិត្តិយុត្តអំពីអធិបតេយ្យភាពចំពោះប្រជុំ
កោះ Hoang Sa ហើយបដិសេធរាល់ការមួលបង្កាច់របស់ចិន ក្នុងនោះ មាន
សេចក្តីថ្លែងការរបស់ក្រសួងការបរទេសចិនដែលត្រូវបាននាំចេញ នាថ្ងៃទី
៨ មិថុនា ឆ្នាំ ២០១៤៕