ប្រធានរដ្ឋ Truong Tan Sang ជួបមុខសមាជិកសម្ព័ន្ធយុវជន

ប្រធានរដ្ឋ Truong Tan Sang ជួបមុខសមាជិកសម្ព័ន្ធយុវជន - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ជួបមុខសមាជិកសម្ព័ន្ធយុវជន


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយ
និស្តហូជីមិញ ថ្ងៃទី២៦មិនា នាព្រឹកថ្ងៃទី២៥មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋ
វៀតណាម លោក​Truong Tan Sang បានអញ្ជើញជូបសំណេះសំណាលជាមួយ គណៈប្រតិភូសមាជិកសម្ព័ន្ធយុវជនឆ្នើមដែលទទួលបានពានរង្វាន់ Ly Tu Trong
ឆ្នាំ២០១៥។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋលោក Truong Tan Sang បានវាយ តម្លៃខ្ពស់នូវលទ្ធផលខំប្រឹងប្រែងរបស់សមាជិកសម្ព័ន្ធយុវជនចំនួន៨៥នាក់ ដែល តំណាងឲ្យសម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់ទទួលពានរង្វាន់ Ly Tu Trong ឆ្នាំ​២០១៥
នេះ។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖

        “បូកសរុបនិងបង្កើតនូវបទពិសោធន៍ពីសកម្មភាពជាក់ស្តែងរបស់សម្ព័ន្ធ
យុវជនក្នុងឆ្នាំ២០១៥។ ពិតជាគំរូឆ្នើមទាំង៨៥រូបនេះ មានចំណុចដូចគ្នា នោះគឺ បទពិសោធន៍និងការរៀនសូត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមនាបច្ចុប្បន្ន”។

        ប្រធានរដ្ឋលោក Truong Tan Sang មានបំណងថា យុវជនវៀតណាមគ្រប់ ជាន់ថ្នាក់ត្រូវម្ចាស់ការថែមទៀតក្នុងការចាប់ផ្តើមអាជីពដោយផ្សាភ្ជាប់ជាមួយ​នឹង
ស្ថានភាពជាក់ស្តែង តាមនោះរួមចំណែកសកម្មចូលក្នុងបុព្វហេតុកសាងមាតុ
ប្រទេស អភិវឌ្ឍន៍ប្រទេសជាតិនិងបំផុសចលនាយុវជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ