ប្រធានរដ្ឋ លោក Vo Van Thuong ប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី២ជូនកងទ័ពការពារព្រំដែន

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែមីនា នៅទីក្រុងហាណូយ បញ្ជាការដ្ឋានកងទ័ពព្រំដែនបានប្រារព្ធពិធីទទួលគ្រឿងឥស្សរិយយសថ្នាក់ទី ២ រំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទិវាប្រពៃណីកងទ័ពការពារព្រំដែន (៣ មីនា ១៩៥៩ - ៣ មិនា ឆ្នាំ ២០២៤) និង ៣៥ ឆ្នាំនៃទិវាប្រជាជនទាំងមូលការពារព្រំដែន  (៣ មីនា ១៩៨៩  -៣ មីនា២០២៤) ។ 
ប្រធានរដ្ឋ លោក Vo Van Thuong ប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី២ជូនកងទ័ពការពារព្រំដែន - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី២ ជូនកងទ័ពការពារព្រំដែន (រូបថត៖ Vu Dung/VOV)

នៅទីនេះ លោកប្រធានរដ្ឋ  Vo Van Thuong បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី២ និងបានអះអាងថា ក្រោយរយៈពេល៦៥ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកចម្រើន កងទ័ពការពារព្រំដែនបានពុះពាររាល់ការលំបាក   សម្រេចបានជោគ ជ័យនូវភារកិច្ចដែលបានប្រគល់ជូន។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ “ជាមួយ នឹងទំនួលខុសត្រូវ និងបេះដូងដ៏ឧត្តង្គឧត្តម កងទ័ពការពារព្រំដែនបានបង្កើតឡើងនូវកម្មវិធី ចលនា គំរូល្អៗជាច្រើនដូចជា៖ ការលើកទឹកចិត្តកុមារឱ្យទៅសាលារៀន - ការចិញ្ចឹមកូនធម៌នៅប៉ុស្តិ៍ការពារព្រំដែន ។ល។ កម្មាភិបាលការពារព្រំដែនម្នាក់ៗ យុទ្ធជនការពារព្រំដែនម្នាក់ៗ   តែងតែកំណត់ថា "ប៉ុស្តិការពារគឺផ្ទះ ព្រំដែនគឺជាស្រុកកំណើត ប្រជាជនគ្រប់ជាតិសាសន៍គឺជាបងប្អូនសាច់សារលោហិត" តែងតែច្បាមជាប់មូលដ្ឋាន នៅជិតប្រជាជន យល់ពីទឹកចិត្តប្រជាជន ញ៉ាំបាយជាមួយប្រជាជន រស់នៅជាមួយប្រជាជន ធ្វើការជាមួយប្រជាជន និយាយភាសារបស់បងប្អូនជនជាតិ ជួយជនរួមជាតិកសាងជីវភាពរស់នៅ ហើយតែងតែទទួលបានការជឿទុកចិត្តពីគណៈកម្មាធិការបក្ស អាជ្ញាធរ និង ប្រជាជនព្រំដែនផងដែរ”។

ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ពិធីនេះ គឺជាឱកាសមួយដើម្បីបញ្ជាក់ម្តងទៀតនូវការរួមវិភាគទានដ៏ធំធេងរបស់កម្មាភិបាល និងកងកម្លាំងការពារព្រំដែនគ្រប់ជំនាន់និងតួនាទីដ៏ធំធេងរបស់ប្រជាជនក្នុងការការពារអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែន; លើកកំពស់កម្លាំងរួមរបស់ប្រទេសជាតិទាំងមូល ដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ