ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel បំពេញទស្សនកិច្ចនៅរុស្ស៊ី

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចដែលអូសបន្លាយរហូតដល់ថ្ងៃទី៩ ខែឧសភា លោកប្រធានរដ្ឋ Díaz-Canel បានជួបពិភាក្សាជាមួយលោកប្រធានាធិបតី Vladimir Putin និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអាស៊ីអឺរុប គឺជាប្លុកសមាហរណកម្ម ដែលគុយបាចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។
ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel បំពេញទស្សនកិច្ចនៅរុស្ស៊ី - ảnh 1ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel (រូបថត៖ VNA)

នាថ្ងៃទី ៧ ឧសភា ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel បានចាកចេញពីគុយបា ចាប់ផ្តើមបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចដែលអូសបន្លាយរហូតដល់ថ្ងៃទី៩ ខែឧសភា លោកប្រធានរដ្ឋ Díaz-Canel បានជួបពិភាក្សាជាមួយលោកប្រធានាធិបតី Vladimir Putin និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអាស៊ីអឺរុប គឺជាប្លុកសមាហរណកម្ម ដែលគុយបាចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី ប្រធានរដ្ឋគុយបាក៏នឹងចូលរួមពិធីដង្ហែរក្បួនយោធា និងសកម្មភាពផ្សេងៗទៀត ដើម្បីរំលឹកខួបលើកទី ៧៩ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមា (ថ្ងៃទី ៩ ឧសភា ឆ្នាំ ១៩៤៥)។

មុននោះ នាខែវិច្ឆិកា ឆ្នាំ ២០២២ លោក Díaz-Canel បានធ្វើទស្សនកិច្ចរយៈពេល ៤ ថ្ងៃទៅកាន់ទីក្រុងម៉ូស្គូ ហើយមានជំនួបជាន់ខ្ពស់ជាច្រើនជាមួយថ្នាក់ដឹកនាំរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ