ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចនៅអឺរ៉ុប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

(VOVWORLD) - ប្រធានរដ្ឋចិន លោក Xi Jinping នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១០ ខែឧសភា។ 

ពាណិជ្ជកម្ម ការវិនិយោគ និងបញ្ហាទាក់ទងនឹងជម្លោះក្នុងប្រទេសអ៊ុយក្រែន ត្រូវបានរំពឹងថា ជាប្រធានបទសំខាន់នៃការពិភាក្សាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំចិននេះ។

ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចនៅអឺរ៉ុប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ - ảnh 1 ប្រធានរដ្ឋចិន លោក Xi Jinping។ រូបថត៖ THX/TTXVN

ក្នុងដំណើរទស្សនកិច្ចនេះ បារាំងជាទីបង្អង់ដំណើរដំបូងរបស់លោក Xi Jinping។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី២ហើយ របស់លោក Xi Jinping ទៅកាន់ប្រទេសបារាំង ក្រោយរយៈពេល៥ឆ្នាំ ក្នុងឱកាសខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ តាមការគ្រោងទុក នៅទីក្រុងប៉ារីស នាថ្ងៃទី ៦ ឧសភា ប្រធានរដ្ឋចិន និងប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Emmanuel Macron នឹងជួបពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ។

បន្ទាប់ពីប្រទេសបារាំង គោលដៅបន្ទាប់របស់លោក Xi Jinping គឺប្រទេសស៊ែប៊ី និងហុងគ្រី។ នៅទីក្រុង Budapest មេដឹកនាំចិននឹងជួបជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ។

ភាគីចិនបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Xi Jinping ទៅកាន់ប្រទេសមួយចំនួននៅអឺរ៉ុបលើកនេះ គឺជាឱកាសមួយដើម្បីជំរុញទំនាក់ទំនងទ្វេភាគីជាមួយបារាំងដល់កម្រិតថ្មីមួយ បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងចិន-សហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ