ប្រធានរដ្ឋចិនលោក Xi Jinping ថ្លែងសុន្ទរកថាអំណរសាទរឆ្នាំសកល២០២២
(VOVWORLD) - យោងតាមមេដឹកនាំរូបនេះថា ប្រជាជន ចិនបានធ្វើជាសាក្សីចំពោះព្រឹត្តិការណ៍នានាដែលមានលក្ខណៈជារបត់ក្នុងប្រវត្តិ សាស្ត្ររបស់បក្សកុម្មុយនិស្តចិននិងប្រទេសជាតិផងដែរ។
ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញថ្លែងសារអំណរឆ្នាំសកល២០២២។
(រូបថត៖ Xinhua/ VNA) |
នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញថ្លែង សុន្ទរកថាអំណរសាទរឆ្នាំសកល២០២២។ លោកប្រធានរដ្ឋបានផ្ដាំផ្ញើរសេចក្ដីជូនពរ ឆ្នាំថ្មីដ៏ល្អប្រសើរបំផុតដល់ប្រជាជនទាំងអស់។ លោកប្រធានរដ្ឋ Xi Jinping ចាត់ទុកថា ឆ្នាំកន្លងទៅជាឆ្នាំដែលមានអត្ថន័យពិសេស។ យោងតាមមេដឹកនាំរូបនេះថា ប្រជាជន ចិនបានធ្វើជាសាក្សីចំពោះព្រឹត្តិការណ៍នានាដែលមានលក្ខណៈជារបត់ក្នុងប្រវត្តិ សាស្ត្ររបស់បក្សកុម្មុយនិស្តចិននិងប្រទេសជាតិផងដែរ។ តាមនោះ ចិនបានសម្រេច គោលដៅ១០០ឆ្នាំដំបូងអំពីការកសាងសង្គមសម្បូរធូធារគ្រប់ជ្រុងជ្រោយ ហើយ ឈាន ចូលដំណាក់កាលអនុវត្តគោលដៅ១០០ឆ្នាំលើកទី២ ដែលជាការកសាងរដ្ឋសង្គម និយមទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ អារិយ្យធម៌ សុខុដមរមនានិងស្រស់ស្អាត ត្រឹមឆ្នាំ២០៤៩។ ក្រៅពីនោះ ក្នុងសុន្ទរកថា លោកប្រធានរដ្ឋចិន Xi Jinping ក៏បាន សង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាកិច្ចការស្នូលៗនិងការប្ដេជ្ញាចិត្តយុទ្ធសាស្ត្ររបស់ចិន ក្នុងឆ្នាំ២០២២ផងដែរ។ មេដឹកនាំចិន ក៏បានសន្យាដែរថា នឹងខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តដើម្បីនាំមកនូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារដ៏អស្ចារ្យមួយ៕