ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)

(VOVWORLD) -នាថ្ងៃទី១៩ខែកក្កដា ប្រធានរដ្ឋចិន លោក Xi JinPing បានអញ្ជើញមកដល់ទីក្រុង Abu Dhabi ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ UAE របស់ប្រមុខរដ្ឋចិន ក្នុងរយៈពេល២៩ ឆ្នាំកន្លងទៅ។
ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) - ảnh 1 ប្រធានរដ្ឋចិន លោក Xi JinPing

ក្នុងសេចក្តីប្រកាសមួយមុនពេលចេញដំណើរទស្សនកិច្ចនេះ លោក XI JinPing បានសំដែងបូវបំណងចង់ឲ្យសហការជាមួយថ្នាក់ដឹកនាំ UAE ដោយបើកទំព័រ ថ្មីមួយក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរសំដៅបើកចេញ ឱកាស សហប្រតិបត្តិការលើគ្រប់វិស័យ និងលើកកម្ពស់ទំនាក់ទំនងរវាងចិននិង UAE ឡើងកំពស់ថ្មី ក៏ដូចជាកសាងសហគមន៍ចិន- UAE មួយមានអនាគតរួម ផងដែរ។ លោក XI JinPing សំដែងការជឿជាក់និងការគាំទ្ររបស់ប្រជាជន ប្រទេសទាំងពីរ ចិននិង UAE នឹងបង្កើតឡើងប្រវត្តិសាស្ត្រដោយមាន ទំនាក់ទំនងសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ