ប្រធានរដ្ឋបានជួបធ្វើការជាមួយសាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញ

ប្រធានរដ្ឋបានជួបធ្វើការជាមួយសាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញ - ảnh 1
សាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញ


      VOV-នាថ្ងៃទី១៩វិច្ឆិកាអញ្ចើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូ
បង្រៀន​វៀតណាម ទី២០វិច្ឆិកានៅសាលាសភាបណ្ឌិតនយោបាយរដ្ឋបាល
ជាតិហូជីមិញ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានលើកដម្កើងរាល់ការ
ខំប្រឹងប្រែង​និង​លទ្ធផល​ដែលទទួលបានរបស់សាលាសភាបណ្ឌិតក្នុងរយៈ
ពេលប៉ុន្មានឆ្នាំកន្លងទៅ។ ប្រធាន​រដ្ឋ​បានសង្កត់ធ្ងន់ថា​សាលាសភាបណ្ឌិត
នយោបាយរដ្ឋបាល​ជាតិហូជីមិញ​មានតួនាទីសំខាន់ជាពិសេសក្នុងការបណ្ដុះ
បណ្ដាលបណ្ដាកម្មាភិបាលថ្នាក់ដឹកនាំគ្រប់គ្រងស្នូលក្នុងប្រព័ន្ធនយោបាយ
ប្រទេសជាតិ។ ប្រធានរដ្ឋ Truong Tan Sang បានសំណូមពរថា៖

        “ដើម្បីអនុវត្តល្អភារកិច្ចនេះ បញ្ហាសំខាន់ជួរមុខគឺសាលាសភាបណ្ឌិតត្រូវ​ប្រមូលផ្ដុំលើកកំពស់គុណភាពបណ្ដុះបណ្ដាលលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ
ត្រូវហាត់ពត់លត់ដំអំពីសិលធម៍របៀបរស់នៅនិងធ្វើការឲ្យសក្តិសមជាមន្ត្រីថ្នាក់
ដឹកនាំនិងគ្រប់គ្រង។ មិនតែប៉ុណ្ណោះត្រូវផ្លាស់ប្តូរ​ថ្មីកម្មវិធីខ្លឹមសារវិធានការ
បង្រៀននិងរៀននៅសាលាសភាបណ្ឌិតឆ្ពោះទៅការអនុវត្តគោលដៅលើក
កំពស់គុណភាពបណ្ដុះបណ្ដាលបំប៉ុនលើគ្រប់វិស័យ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ