ប្រធានរដ្ឋលោក Tran Dai Quang៖ វៀតណាមគាំទ្រជប៉ុនពង្រីកនូវតួនាទីដ៏សកម្មក្នុងតំបន់

(VOVWORLD) - ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅជប៉ុនចាប់ពីថ្ងៃទី២៩ ឧសភា ដល់ថ្ងៃទី២ មិថុនា ឆ្នាំ២០១៨ នាថ្ងៃទី២៥ ឧសភា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានឆ្លើយសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានជប៉ុននានាដូចជា NHK Kyodo News Jiji Press និង Nikkei ជាដើម។
ប្រធានរដ្ឋលោក Tran Dai Quang៖ វៀតណាមគាំទ្រជប៉ុនពង្រីកនូវតួនាទីដ៏សកម្មក្នុងតំបន់ - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang  ឆ្លើយសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានជប៉ុននានាដូចជា NHK Kyodo News Jiji Press និង Nikkei ជាដើម។

  ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីទិសដៅនិងវិធានការធំៗដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងនោះផ្តោតទៅលើវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ សន្តិសុខការពារជាតិ និងវប្បធម៌។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។

        ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដើម្បីសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ី ឲ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីលើគ្រប់វិស័យ។

        លោកប្រធានរដ្ឋមានគោលបំណងចង់ឲ្យភាគីទាំងពីរលាតត្រដាងអនុវត្តន៍កិច្ចព្រមព្រៀងភាពជាដៃគូខាងសេដ្ឋកិច្ចវៀតណាម-ជប៉ុន (VJEPA) ប្រកបដោយប្រសិទ្ធភាព រួមគ្នាខិតខំប្រឹងប្រែងដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដងក្នុងឆ្នាំ២០២០បើប្រៀបនឹងឆ្នាំ២០១៤។

        ចំពោះកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងជប៉ុននៅវេទិកាអន្តរជាតិនិងតំបន់ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមនិងជប៉ុនគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រីកនូវតួនាទីដ៏សកម្មរបស់ប្រទេសនីមួយៗ សំដៅរួមវិភាគទានទៅក្នុងសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់។ ប្រទេសទាំងពីរសុទ្ធតែសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធីឲ្យបានសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ