ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៦០ទិវាបង្កើតមហាវិទ្យាល័យពហុបច្ចេកទេសហាណូយ
|
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៦០ ទិវា បង្កើតមហាវិទ្យាល័យពហុបច្ចេកទេសហាណូយ |
(VOVworld)-ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៦០ នៃទិវាបង្កើតមហាវិទ្យាល័យពហុ
បច្ចេកទេសហាណូយ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥តុលានៅទីក្រុងហាណូយ
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានលើកសរសើរនូវលទ្ធផលនិងការ
រួមវិភាគទានយ៉ាងធំធេងក្នុងការលើកកំពស់តួនាទីនិងកិត្យានុភាពរបស់សាលា។
លោក Tran Dai Quang បានស្នើឲ្យសាលាអនុវត្តល្អនូវខ្លឹមសារស្នូលមួយចំនួនដូចជា
ផ្លាស់ប្តូររូបសណ្ឋានគ្រប៉គ្រងតាមរូបសណ្ឋានរបស់មហាវិទ្យាល័យជឿនលឿននានា
ក្នុងតំបន់និងលើពិភពលោក ជម្រុញការងារស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
បើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋលោក Tran Dai Quang បានប្រគល់គ្រឿងឥស្សិយ
យស់ហូជិមិញដល់មហាវិទ្យាល័យពហុបច្ចេកទេសផងដែរ៕