ប្រធានរដ្ឋវៀតណាម ទទួលជយបជាមួយរដ្ឋ មន្ត្រីក្រសួងការបរទេសកាណាដា
(VOV)-នារសៀលថ្ងៃទី ១២ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា
John Russell Baird ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត
ណាម តាមសេចក្ដីអញ្ជើញ របស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Binh Minh ។ នៅក្នុងជំនួប ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា÷វៀត
ណាមគោរព យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយកាណាដា និង
មាន គោលបំណងថា÷ ភាគីទាំងពីរនឹងបន្តជំរុញទំនាក់ទំនងនេះក្នុងរយះពេលខាង
មុខ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា John Russell Baird បាន
សម្ដែងគោលបំណង បង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរលើវេទិកាទ្វេភាគីនិងពហុភាគី៕