ប្រធានរដ្ឋវៀតណាមTruong Tan Sang ទទួលជួបជាមួយ អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនROSATOM

ប្រធានរដ្ឋវៀតណាមTruong Tan Sang ទទួលជួបជាមួយ អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនROSATOM - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបជាមួយលោក 
Sergey Kirienko (រូបថតៈInternet)


(VOVworld)-នាព្រឹកថ្ងៃទី៣០មិនា ថ្លែងមតិក្នុងពិធីទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធ
ក្រុមហ៊ុន ថាមពលបរមាណូជាតិរុស្ស៊ី(ROSATOM) Sergey Kirienko ដែលកំពុងមាន
ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋវៀតណាម Truong Tan Sangបាន
លើកច្បាស់ ថាវៀតណាមក្នុងស្ថិតក្នុងដំណាក់កាលអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ចសង្គម តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី១១ បក្សកុម្មួយនិស្តវៀតណាមដោយ
ការ ផ្តោតអភិវឌ្ឍន៌បណ្តា ផ្នែកឧស្សាហកម្មមុខព្រួញ។ ចំពោះមុខ តម្រូវការប្រើប្រាស់
អគ្គីសនី មានការ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការអនុវត្តធានាល្បឿន គុណភាព និង ប្រសិទ្ធភាពរបស់រោងចក្រ អគ្គីសនីនុយក្លេអ៊ែរដំបូង ជាប្រការចាំបាច់ និងមានអត្ថន័យ
ច្រើន ។ ប្រធានរដ្ឋTruong Tan Sang ជឿជាក់ថា តាមរយៈអនុវត្តគំរោងការន៌រោងចក្រ
អគ្គីសនីនុយក្លេអ៊ែរ Ninh Thuan វៀតណាមនឹងមានជួរអ្នកជំនាញការពូកែអំពីវិស័យ
នេះ តាមរយៈការបណ្តុះបណ្តារបស់រុស្ស៊ី។ អគ្គនាយក Sergey Kirienko អះអាងថានឹង
ខំប្រឹងប្រែង អស់ពីកម្លំាងកាយចិត្តដើម្បីសម្រេចគំរោងការន៌នេះ ដោយមានគុណភាព
ខ្ពស់បំផុតនិងតបនឹងបំណងប្រាថ្នារបស់វៀតណាម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ