ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីន័រវេស Erna Solberg
(VOVworld)-ក្នុងជំនួបសន្ទនានាថ្ងៃទី២៥កញ្ញា ក្នុងឱកាសចូលរួមសន្និសីទកំពូល
អ.ស.បនៅក្រុងញ៉ូវយ៉កអាមេរិកនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
បានអះអាងថា វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្ត ភាព
សហប្រតិបត្តិការជាមួយន័រវេស ដែលជាប្រទេសមានការរួមចំណែកយ៉ាងសកម្ម
ក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណកម្មរបស់វៀតណាម។ក្នុងជំនួបនេះ នាយក
រដ្ឋមន្ត្រីន័រវេសលោកស្រី Erna Solberg បានសម្តែងក្តីសោមនាស្សរីករាយ ពេល បានឃើញនូវទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍន៍ថ្មី ក្រោយដំណើរ ទស្សនកិច្ចរបស់លោកស្រីនៅវៀតណាមនាខែមេសាកន្លងទៅ។
|
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីន័រវេស Erna Solberg |
នៅទីនេះ ថ្នាក់ដឹកនាំទំាងពីររូបបានព្រមព្រៀងគ្នាថា ប្រទេសទាំងពីរត្រូវរក្សាការ
ផ្លាស់ប្តូរ គណៈប្រតិភូជាប្រចាំ ជាពិសេសបង្កើនរាល់ការជួបប្រាស្រ័យរវាងបណ្តា
អង្គភាព អាជីវកម្មនិងប្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ។ លោក Truong Tan
Sang បានស្នើរឲ្យន័រវេសជម្រុញ EU អនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីវៀតណាម EU (EVFTA) ក៏ដូចជាទទួលស្គាល់យ៉ាងឆាប់បទបញ្ញត្តិសេដ្ឋកិច្ច
ទីផ្សាររបស់វៀតណាម។ លោកប្រធានរដ្ឋវៀតណាមក៏ស្នើរឲ្យន័រវេស គាំទ្រវៀត
ណាមជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ
២០២០-២០២១។ លោកស្រី Erna Solberg បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិរបស់
វៀតណាមក្នុងការអនុវត្តគោលដៅសហសវត្ស និងចាត់ទុកថា វៀតនាមសក្តិសម
ក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ភាគីទាំងពីរក៏
បានឯកភាពបន្តសហការគ្នាអនុវត្តរាល់គោលដៅ អភិវឌ្ឍន៍និរន្តភាពដំណាក់
កាលក្រោយឆ្នាំ២០១៥៕