|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel |
(VOVworld) - នៅជំនួបចរចាររវាងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជា
មួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នារសៀលថ្ងៃទី២៥ វិច្ឆិកា ថ្នាក់
ដឹកនាំទាំងពីររូបបានឯកភាពថា វៀតណាមនិងអាល្លឺម៉ង់មានឧត្តមភាពនិងរចនា
សម្ព័ន្ធសេដ្ឋកិច្ចដែលមានលក្ខណៈឧបត្ថម្ភគ្នាទៅវិញទៅមក។ដោយមានទ្រុងទ្រាយ
សេដ្ឋកិច្ចធំនិងឧត្តមភាពអំពីវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបរបស់ អាល្លឺម៉ង់និងការ
អភិវឌ្ឍន៍ស្ថិរភាព និងសមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅរបស់វៀតណាម
ប្រទេសទាំងពីរកំពុងមានបរិយាកាសនិងលក្ខណៈងាយស្រួល ដើម្បីជំរុញខ្លាំង
កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ។ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា
ប្រទេសទាំងពីរនឹងបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតក្នុងការអភិវឌ្ឍន៍មហាវិទ្យា
ល័យវៀតណាម-អាល្លឺម៉ង់ក្លាយទៅជាមូលដ្ឋានបណ្ដុះ បណ្ដាលនិងស្រាវជ្រាវជួរ
មុខនៅវៀតណាមដោយទទួលបានបទដ្ឋានអន្តរជាតិ។លោកស្រីអធិការបតីអាល្លឺ
ម៉ង់បានអះអាងថា នឹងគាំទ្រវៀតណាមបង្កើនទំនាក់ ទំនងជាមួយសហភាពអឺរ៉ុប
ក្នុងនោះមានការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត
ណាម-EU និងការដែល EU ទទួលស្គាល់ខឿនសេដ្ឋ កិច្ចទីផ្សាររបស់វៀតណាម។
ស្ដីពីបញ្ហាសមុទ្រខាងកើត លោកស្រីអធិការបតី Angela Merkel បានអះអាងថា
អាល្លឺម៉ង់គាំទ្រទស្សនៈត្រឹមត្រូវនឹងយុត្តិធម៌របស់វៀតណាមនិងអាស៊ានក្នុងការ
ដោះស្រាយជំលោះដោយសន្តិវិធីហើយសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេស
គឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២និងសេចក្ដីថ្លែងការណ៍ស្ដីពីការ
ប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕