ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញ​ទទួលជួ​ប​ថ្នាក់ដឹក​នាំសម្ព័ន្ធសមាគមអ្នកជំនាញជប៉ុន-វៀតណាម និង ប្រធានសមាគមមិត្តភាព Kyushu - វៀតណាម

(VOVWORLD) - លោកប្រធានរដ្ឋបានស្នើឲ្យសម្ព័ន្ធសមាគមន៍ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសកលវិទ្យាល័យ និងតំបន់នានារបស់វៀតណាមលើវិស័យនេះ ជាវិស័យមួយដែលសកលវិទ្យាល័យវៀតណាមកំពុងសិក្សា ហើយមានគោលបំណងសហប្រតិបត្តិការជាមួយអន្តរជាតិ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញ​ទទួលជួ​ប​ថ្នាក់ដឹក​នាំសម្ព័ន្ធសមាគមអ្នកជំនាញជប៉ុន-វៀតណាម និង ប្រធានសមាគមមិត្តភាព Kyushu - វៀតណាម - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញជួបជាមួយសាស្ត្រាចារ្យ Mitsuo Ochi សកលវិទ្យាធិការនៃសាកលវិទ្យាល័យ Hiroshima។ រូបថត៖ Thong Nhat/TTXVN

បន្តសកម្មភាពបន្តនៅទីក្រុង Fukuoka ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំសម្ព័ន្ធសមាគមអ្នកជំនាញជប៉ុន-វៀតណាម ដឹកនាំដោយសាស្ត្រាចារ្យ Mitsuo Ochi សកលវិទ្យាធិការនៃសាកលវិទ្យាល័យ Hiroshima។ អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានឲ្យដឹងថា វៀតណាម ជាពិសេសគឺតំបន់ដីសណ្ដទន្លេ Cuu Long  គឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការប្រែប្រួល និងការកើនឡើងកម្ពស់ទឹកសមុទ្រ។ លោកប្រធានរដ្ឋបានស្នើឲ្យសម្ព័ន្ធសមាគមន៍ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសកលវិទ្យាល័យ និងតំបន់នានារបស់វៀតណាមលើវិស័យនេះ ជាវិស័យមួយដែលសកលវិទ្យាល័យវៀតណាមកំពុងសិក្សា ហើយមានគោលបំណងសហប្រតិបត្តិការជាមួយអន្តរជាតិ។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញ​ទទួលជួ​ប​ថ្នាក់ដឹក​នាំសម្ព័ន្ធសមាគមអ្នកជំនាញជប៉ុន-វៀតណាម និង ប្រធានសមាគមមិត្តភាព Kyushu - វៀតណាម - ảnh 2លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញជួបជាមួយប្រធានសមាគមមិត្តភាព Kyushu-វៀតណាម។ រូបថត៖ Thong Nhat/TTXVN

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទទួលជួបប្រធានសមាគមមិត្តភាព Kyushu - វៀតណាម លោក Hoshino Hiroshi។ នៅទីនេះ ប្រធានសមាគមមិត្តភាព Kyushu - វៀតណាមបានអះអាងថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ Kyushu និងវៀតណាមព្រមទាំងជួយឧបត្ថម្ភសហគមន៍ជនវៀតណាមនៅក្នុងតំបន់ធ្វើសមាហរណកម្មអំណោយផលទៅក្នុងសហគមន៍ប្រទេសសាមី។ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យ សមាគមបន្តជួយឧបត្ថម្ភដល់តំបន់ Kyushu និងគ្រប់មជ្ឈដ្ឋានបង្កើនថែមទៀតការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ