|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក
Choummaly Sayasone និងលោកជំទាវ នាថ្ងៃទី២៣ មិនា ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang និងលោកជំទាវ បានចាកចេញពីរដ្ឋធានីហាណូយ ទៅបំពេញ
ទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ មិនា។
តាមគំរោង ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang នឹងជួបធ្វើការជាមួយថ្នាក់ដឹកនាំឡាវ ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីក
ទំនាក់ទំនងជាពិសេស ទំនុកទុកចិត្តរវាងបក្សទាំងពីរ រដ្ឋទាំងពីរនាពេលខាងមុខនេះ
ហើយក៏បានពិភាក្សាអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែលបានយកចិត្តទុក
ដាក់ដូចគ្នា៕