ប្រធានរដ្ឋស្តីទីវៀតណាមអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុន និងឯកអគ្គរដ្ឋទូតអាល់ហ្សេរី មកជំរាបលា
(VOVWORLD) - លោកស្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនៅតែមានសក្តានុពលសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើនជាពិសេសលើវិស័យថាមពល និងកសិកម្ម។
ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Abdelhamid Boubazine (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ២៤ មេសា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio និងឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Abdelhamid Boubazine មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតជប៉ុន លោក Yamada Takio ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះមនោសញ្ចេតនា និងការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាម - ជប៉ុន ក្នុងនោះគួរកត់សម្គាល់គឺការដែលប្រទេសទាំងពីរបានតម្លើងថ្នាក់ក្របខណ្ឌទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងនៅលើពិភពលោក” និងសកម្មភាពនានាក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ជប៉ុន (១៩៧៣-២០២៣)។
ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio (រូបថត៖ VOV) |
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Abdelhamid Boubazine ប្រធានរដ្ឋស្ដីទីលោកស្រី Vo Thi Anh Xuan បានលើកច្បាស់ថា វៀតណាម នឹងអាល់ហ្សេរីមានទំនាក់ទំនងប្រពៃណីយូរយាណាស់មកហើយ ជិតស្និទ្ធ ហើយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាតស៊ូដណ្ដើមឯករាទ្យ។ លោកស្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនៅតែមានសក្តានុពលសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើនជាពិសេសលើវិស័យថាមពល និងកសិកម្ម។ លោកស្រីប្រធានរដ្ឋស្ដីទីមានគោលបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការ លើកកម្ពស់ទំនាក់ទំនង និងគាំទ្រគ្នាទៅមកលើឆាកអន្តរជាតិផងដែរ៕