ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនាកន្លែងតាំងបង្ហាញផ្កាសាគូរ៉ានៅទីក្រុងហាណូយ
|
ទិដ្ឋភាពនៃការតាំងបង្ហាញផ្កាសាគូរ៉ា (រូបថតៈ VOV5) |
(VOVworld)-នារសៀលថ្ងៃទី១៣មិនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
Thi Kim Ngan បានអញ្ជើញទៅទស្សនាកន្លែងដាក់តាំងបង្ហាញផ្កាសាគូរ៉ានៅសួន
ឧទ្យាន វិមាន Ly Thai To នៃទីក្រុងហាណូយ។ នៅទីនេះ លោកស្រី Nguyen Thi Kim
Ngan បានកោតសរសើរចំពោះការដែលទីក្រុងនិងស្ថាប័នពាក់ព័ន្ធនានាបានរៀបចំ
ប្រកប ដោយជោគជ័យនូវព្រឹត្តិការណ៍វប្បធម៌មានអត្ថន័យដូច្នេះ រួមចំណែកបម្រើជីវ
ភាព ខាងស្មារតីរបស់ប្រជាជនរដ្ឋធានីនិងភ្ញៀវទេសចរផងដែរ។
ក្នុងថ្ងៃដដែល គណៈចាត់តាំងសកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការ
តាំងពិព័រណ៍ផ្កាសាគូរ៉ាបានសម្រេចចិត្តអូសបន្លាយការតាំងពិព័រណ៍នេះដល់ថ្ងៃទី
១៤មិនា សំដៅឆ្លើយតបទៅនឹងតម្រូវការទស្សនាផ្ការបស់ប្រជាជននិងភ្ញៀវទេសចរ
ណ៍៕