ប្រធានរដ្ឋសភាកម្ពុជាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានរដ្ឋសភាកម្ពុជាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានរដ្ឋសភាកម្ពុជាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (internet)

(VOV)-នារសៀលថ្ងៃទី ២០កក្កដា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំ

ដោយសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានមក​ដល់ទីក្រុងហូជីមិញ(វៀតណាម)ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ វៀតណាមតាមសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh
Hung។ អមដំណើរជាមួយប្រធារដ្ឋសភា ហេង សំរិន មានលោក ជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និងសវនកម្ម។ លោក ឈាង
វុន ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងសមាជិកមួយចំនួនរូបទៀត។
ដំណើរទស្សនកិច្ចនេះនឹងជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាង
ប្រទេសទាំងពីរវៀតណាម កម្ពុជាលើគ្រប់វិស័យ ពិសេសគឺវិស័យ នយោបាយ
សេដ្ឋកិច្ចនិងពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ